ព័ត៌មានជាតិ
មន្ត្រីយោធាឥណ្ឌូនេស៊ី ចង់ឱ្យកម្ពុជាបញ្ជូនកងទ័ពទៅរៀននៅប្រទេសខ្លួនឱ្យកាន់តែច្រើន
មន្ត្រីជាន់ខ្ពស់យោធាឥណ្ឌូនេស៊ី ចង់ឱ្យកម្ពុជាបញ្ជូនទាហាននៃកងយោធពលខេមរភូមិន្ទទៅសិក្សានៅប្រទេសឥណ្ឌូនេស៊ីឱ្យកាន់តែច្រើនថែមទៀត។ ការលើកឡើងរបស់មន្ត្រីយោធាឥណ្ឌូនេស៊ីពេលនេះ ក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។

នៅក្នុងជំនួបនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ ឧត្តមសេនីយ៍ត្រី ជូននី អ៊ុនដ្រាម៉ាវ៉ាន់ នាយកនៃនាយកដ្ឋានគ្រប់គ្រងអភិវឌ្ឍន៍មហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ពឥណ្ឌូនេស៊ី បានរាយការណ៍ជូនលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ពីចំនួនសិក្ខាកាមនៃបណ្ដាប្រភេទទ័ពក្នុងកងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញកម្មសិក្សា នៅមហាវិទ្យា ល័យបញ្ជាការសេនាធិការប្រទេសឥណ្ឌូនេស៊ី ដោយលោកឧត្តមសេនីយ៍ សង្ឃឹមថា ទៅថ្ងៃអនាគត លោកអគ្គមេបញ្ជា ការ នឹងផ្ដល់ឱកាសបញ្ជូននាយទាហាន ពលទាហាននៃកងយោធពលខេមរភូមិន្ទ ដើម្បីបំពេញការសិក្សានៅប្រទេសឥណ្ឌូនេស៊ីកាន់តែច្រើនថែមទៀត។

ជាកិច្ចឆ្លើយតប លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលផ្លែផ្កាជាច្រើន ដែលសម្រេចបានកន្លងមក នៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ការផ្ដល់ជំនួយឧបត្ថម្ភផ្នែកសម្ភារជាដើម ព្រមទាំងបានកត់សម្គាល់អំពីសារៈសំខាន់ក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ បន្តសហការរួមគ្នាបន្តអនុវត្តផែនការស្របតាមស្មារតី MOU ដែលរដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសទាំងពីរបានចុះហត្ថលេខាក្នុងឆ្នាំ២០១៧។
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានសំណូមពរដល់ប្រទេសឥណ្ឌូនេស៊ីឱ្យបន្តជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទបន្តទៀត ក្នុងនោះបន្តការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត និងបណ្ដាលប្រភេទទ័ព ផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក ដើម្បីទប់ស្កាត់អំពើភេរវកម្ម ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងគ្រឿងញៀន ជាដើម។

លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានថ្លែងនូវការស្វាគមន៍ និងលើកឡើងពីសភាពការណ៍មួយចំនួននៅកម្ពុជា ជាពិសេសសុខសន្តិភាពពេញលេញរយៈពេល២៦ឆ្នាំ ក្រោមនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ហើយរាជរដ្ឋាភិបាល បាននិងកំពុងជំរុញការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងបានធ្វើសមាហរណកម្មប្រទេសទៅក្នុងតំបន់ និងអន្តរជាតិ។
លោកនាយឧត្តមសេនីយ៍ បានបង្ហាញនូវមោទនភាពចំពោះភាពរីកចម្រើននៃទំនាក់ទំនងមិត្តភាពជិតស្និទ្ធ រវាងកម្ពុជា និងឥណ្ឌូណេស៊ី ចាប់តាំងពីការបង្កើតចំណងការទូតផ្លូវការក្នុងឆ្នាំ១៩៥៩ និងបានអរគុណដល់ឥណ្ឌូនេស៊ី ដែលបានចូលរួមស្វែងរកសន្តិភាព បង្រួបបង្រួមជាតិនៅកម្ពុជា ហើយមកដល់បច្ចុប្បន្ននេះ ក្រោមកិច្ចដឹកនាំរបស់រដ្ឋាភិបាលប្រទេសទាំងពីរ ទំនាក់ទំនងកម្ពុជា-ឥណ្ឌូណេស៊ី នៅតែបន្តពង្រឹងពង្រីកឥតឈប់ឈរលើគ្រប់វិស័យ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


