ព័ត៌មានជាតិ
ទិវាពលកម្មរអន្តរជាតិ៖ សហជីពនៅកម្ពុជា បានអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនបានយ៉ាងទូលាយ ស្របតាមច្បាប់ ហើយមានស្ថានភាពល្អជាងប្រទេសជិតខាង
នៅចំថ្ងៃប្រារព្ឋទិវាពលកម្មអន្តរជាតិ ១ឧសភានេះ សហជីពធំៗនៅកម្ពុជា បានលើកឡើងថាការអនុវត្តសិទ្ធិសេរីភាពរបស់សហជីពនៅមូលដ្ឋានក៏ដូចជាសហជីពថ្នាក់ជាតិ ទទួលបានការគាំពារសិទ្ធិដោយច្បាប់យ៉ាងពេញលេញ និងបានអនុវត្តសិទ្ធិរបស់ខ្លួនយ៉ាងទូលំទូលាយដែលបង្ហាញពីសិទ្ធិសេរីភាព គ្មានការបង្ក្រាប ហើយស្ថានភាពរបស់សហជីពនៅកម្ពុជា ក៏មានភាពល្អជាងប្រទេសជិតខាងក្នុងតំបន់។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានមើលឃើញថា ការអនុវត្តសិទ្ធិសេរីភាពរបស់សហជពីមានភាពល្អប្រសើរដោយបានអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនយ៉ាងទូលំទូលាយដើម្បីការពារប្រយោជន៍ជូនកម្មករនិយោជិត និងជាតំណាងចរចារជាមួយថៅកែរោងចក្រ។ ប្រការនេះ បានបង្ហាញថា កម្ពុជាជាប្រទេសនីតិរដ្ឋ និងមានសិទ្ធិសេរីភាពដែលជាឋានសួគ៌របស់សហជីព។

បន្ថែមពីនេះ លោក សុំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព បានអះអាងថាសិទ្ធិនៃការបង្កើតសហជីពនៅមូលដ្ឋានក៏បានរីកចម្រើនដែលមិនមានការរារាំងនិងរំខានពីរាជរដ្ឋាភិបាលនោះឡើយដែលធ្វើឱ្យចំនួនសហជីពបានកើនដល់ជាង៦០០០នាពេលបច្ចុប្បន្ន។ បើតាមប្រធានសហជីពចាស់វស្សារូបនេះ សហជីពដែលត្រូវបានរារាំងមានតែសហជីពឬការបង្កើតណាមួយដែលខុសច្បាប់ស្តីពីការងារតែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយលោកកត់សម្គាល់ថា មានតែនៅកម្ពុជាប៉ុណ្ណោះដែលមានសហជីពច្រើនជាងគេដែលបង្ហាញពីសិទ្ធិសេរីភាពដ៏ទូលាយរបស់សហជីពនៅកម្ពុជាប្រៀបធៀបនឹងបណ្តាប្រទេសក្នុងតំបន់៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


