ព័ត៌មានជាតិ
គិតត្រឹមព្រឹកនេះ កំណែសន្លឹកកិច្ចការបេក្ខជនប្រឡងចូលគ្រូអនុវិទ្យាល័យ សម្រេចបានប្រមាណ ៣០% ទៅ ៤០%
នាព្រឹកថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៤ នេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងជាសាក្សីសម្រាប់ការកំណែសន្លឹកកិច្ចការរបស់បេក្ខជន ដែលបានប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យ ឱ្យចូលក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ២ ដល់ទី ៥ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ ថ្មីៗ នេះ។

អនុគណៈកម្មការមណ្ឌលកំណែ បានបញ្ជាក់ថា បើគិតត្រឹមព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៤ នេះ កំណែសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ សម្រេចបានប្រមាណ ៣០% ទៅ ៤០%។
ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងគ្រូអនុវិទ្យាល័យ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ថ្ងៃទី ៣ មានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ក្រុមការងារអនុគណៈកម្មការជំនាញ និងក្រុមអ្នកសង្កេតការណ៍ជាតំណាងសាកលវិទ្យាល័យ និងសាធារណជនចុះឈ្មោះស្ម័គ្រចិត្ត ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប៕




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


