ព័ត៌មានជាតិ
ទិវាបរិស្ថានពិភពលោក ជាវេទិកាដ៏មានឥទ្ធិពលមួយ ដើម្បីចាត់វិធានការលើបញ្ហាបរិស្ថាន
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំទិវាបរិស្ថានពិភពលោក ៥ មិថុនា គឺជាវេទិកាដ៏មានឥទ្ធិពលមួយក្នុងការពន្លឿនពង្រីក និងចូលរួមជាមួយប្រជាជនសហគមន៍ និងរដ្ឋាភិបាលនៅជុំវិញពិភពលោក ដើម្បីចាត់វិធានការលើបញ្ហាបរិស្ថានសំខាន់ៗ ដែលកំពុងប្រឈមនឹងភពផែនដី។

ក្នុងឱកាសប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ៖ «ការកែប្រែគុណភាពដី ដីរហោស្ថានកម្ម និងធន់នឹងគ្រោះរាំងស្ងួត» នាថ្ងៃទី១១ ខែមិថុនា នេះ លោក ខ្វៃ អាទិត្យា មានប្រសាសន៍ថា ដើម្បីចូលរួមក្នុងចលនាពិភពលោក រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់យក ថ្ងៃទី៥ ខែមិថុនា ជា «ទិវាបរិស្ថានជាតិ» តាមរយៈ អនុក្រឹត្យ លេខ១៥ អនក្រ-បក ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩៦ ជាមួយនឹងសេចក្តីអនុម័តនេះ ក្រសួងបរិស្ថាន បានប្រារព្ធទិវាបរិស្ថានជាតិ រួមជាមួយនឹងការប្រារព្ធទិវាបរិស្ថានពិភពលោក។
លោកថា «ចាប់តាំងពីពេលបង្កើតទិវានេះមក យុទ្ធនាការបរិស្ថានជាតិ និងបរិស្ថានពិភពលោក ត្រូវបានរៀបចំឡើងនៅទូទាំងប្រទេស គ្រប់រាជធានី-ខេត្ត នៅតាមទីតាំងផ្សេងៗគ្នាទូទាំងប្រទេស ដោយសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីបញ្រ្ជាបចំណេះដឹងបរិស្ថាន និងការអនុវត្ត នៅតាមទីសាធារណៈ តំបន់សហគមន៍ កន្លែងទេសចរណ៍ក្នុងការជម្រុញភាពស្អាត កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ទីក្រុង និងមូលដ្ឋានមានភាពបៃតង មានដើមឈើ មានម្លប់ ខ្យល់អាកាសល្អ។ ជាពិសេស បានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងការសម្រេចគោលដៅប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃ ៦០% នៅឆ្នាំ ២០៥០»។

លោក ហែម ឬទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិនបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ បន្តចូលរួមអនុវត្តឱ្យកាន់តែសកម្មនូវគោលការណ៍ណែនាំ របស់ក្រសួងបរិស្ថាន និងយកចិត្តទុកដាក់គ្រប់គ្រងលើសំណល់ដែលយើងបានបញ្ចេញ និងចូលរួមដាំដើមឈើឡើងវិញ និងថែរក្សាធនធានដែលមានស្រាប់ឱ្យមាននិរន្តរភាព។
លោកស្រី គង់ កុសល នាយកគ្រប់គ្រងនាយកដ្ឋានពាណិជ្ជកម្ម តំណាងអ្នកឧកញ៉ា សំអាង វឌ្ឍ: អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានបញ្ជាក់ថា ក្នុងនាមវិស័យឯកជន ក្រុមហ៊ុនសូមធ្វើការគាំទ្រ និងចូលរួមគោលនយោបាយវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ដើម្បីបរិស្ថានយើងស្អាត និងបៃតង។ នៅថ្ងៃដដែលនោះ គណៈអធិបតី និងអ្នកចូលរួមទាំងអស់ក៏បានចូលរួមគាំទ្រ និងអនុវត្តនូវយុទ្ធនាការ«ថ្ងៃនេះខ្ញុំ មិនប្រើប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» ផងដែរ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


