ព័ត៌មានជាតិ
សម្តេចធិបតី បញ្ជាក់មូលហេតុដែលតំបន់បុរីខ្លះពុំទាន់មានទឹក ភ្លើង និងប្រព័ន្ធលូ
នាឱកាសអញ្ជើញ “បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល” នៅថ្ងៃទី ១៧ ខែមិថុនា នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដោយសារតំបន់បុរីមួយចំនួន មានការអភិវឌ្ឍន៍លឿនលើសការរំពឹងទុក ទើបធ្វើឱ្យបណ្តាញទឹក និងភ្លើង របស់រដ្ឋពុំទាន់បានតភ្ជាប់ទៅដល់។

យ៉ាងណាមិញ សម្តេចធិបតី ថ្លែងថា ដើម្បីដោះស្រាយបញ្ហាទាំងនោះ គឺរាជរដ្ឋាភិបាលបានដាក់ចេញនូវដំណោះស្រាយចំពោះមុខ ជាពិសេសព្យាយាមដោះស្រាយឱ្យទាន់តម្រូវការរីកចម្រើន តួយ៉ាងសហការជាមួយវិស័យឯកជនក្នុងការតបណ្តាញទឹក ភ្លើង ជាដើម។
សម្តេចគូសបញ្ជាក់ថា៖« គ្រាន់តែមួយទសវត្សរ៍ក្រោយសង្គ្រាម គ្រាន់តែតំបន់រណបរាជធានីភ្នំពេញ តំបន់បុរី កើនឡើងលឿនណាស់ ដែលរាជរដ្ឋាភិបាលតបណ្តាញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអត់ទាន់។ កន្លែងខ្លះឃើញគេបង្ហោះ ធ្វើផ្លូវកាត់លូ ដាក់លូធ្វើផ្លូវ កន្លែងខ្លះដោយសារពេលដែលធ្វើផ្លូវ ធ្វើអគារ បុរី លឿនមែនទែន មុននឹងរដ្ឋតភ្ជាប់ប្រព័ន្ធខ្សែកាបយើងមិនទាន់រុញទៅដល់»។

សម្តេចបន្ថែមទៀតថា៖«សូម្បីការសាងសង់បុរីខ្លះលឿន ធ្វើលឿនមុនទាំងបណ្ណប្លង់រឹងមកដល់ផង យើងត្រូវតែឆ្លើយតបឱ្យគាត់។ ទឹក ភ្លើង ដាក់អគ្គិសនី ឯកជនសិន ក្រោយមកយើងតភ្ជាប់បណ្តាញជាតិ»។
ការថ្លែងជាសាធារណៈរបស់ សម្តេចធិបតី នាពេលនេះ បន្ទាប់ពីប្រជាពលរដ្ឋដែលកំពុងរស់ក្នុងបុរី នៅរាជធានីភ្នំពេញ ជាញឹកញាប់តែងតែបង្ហោះសារនៅលើបណ្តាញសង្គម ដោយរិះគន់ថា បុរីរបស់ពួកគេពុំទាន់មានបណ្តាញទឹកស្អាត ភ្លើង និងប្រព័ន្ធលូ របស់រដ្ឋចូលទៅដល់។ ជាមួយគ្នានេះ ពលរដ្ឋដែលរស់នៅខ្វះបណ្តាញទឹកស្អាត និងអគ្គិសនី ស្នើរដ្ឋាភិបាលពន្លឿនការតភ្ជាប់បណ្តាញរបស់រដ្ឋចូលដល់បុរីឱ្យបានឆាប់រហ័ស ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅប្រចាំថ្ងៃ៕
អត្ថបទ៖ ឡាយ សាមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


