ព័ត៌មានជាតិ
ចូលដល់រដូវវស្សា អង្គការយូនីសេហ្វណែនាំអាណាព្យាបាលពីវិធីមួយចំនួនការពារកូនពីជំងឺគ្រុនឈាម
នៅក្នុងរដូវវស្សា មានភ្លៀងធ្លាក់ច្រើន ធ្វើឱ្យកើតមានមូសខ្លាច្រើនដូចគ្នា ជាហេតុធ្វើឱ្យកើតមានជំងឺគ្រុនឈាមលើមនុស្សពេញវ័យ និងកុមារ។ ហេតុនេះហើយ អង្គការយូនីសេហ្វកម្ពុជា បានផ្សព្វផ្សាយវិធីសាស្ត្រមួយចំនួនសម្រាប់អាណាព្យាបាល ក្នុងការការពារកូនៗពីជំងឺគ្រុនឈាម។

បើតាមអង្គការយូនីសេហ្វកម្ពុជា បានឱ្យនិយមន័យថា គ្រុនឈាម គឺជាជំងឺមួយប្រភេទដែលបង្កឡើងដោយមូសខ្លាញីខាំ ហើយវាក៏អាចមានគ្រោះថ្នាក់ដល់ជីវិតដែរ ជាពីសេសគឺកុមារតែម្តងប្រសិនជាមិនទទួលការព្យាបាលទាន់ពេលវេលាទេនោះ។ ប្រភពដដែលក៏បានបញ្ជាក់ដែលថា មាតាបិតា ត្រូវតែប្រញាប់យកកូនទៅពេទ្យជាបន្ទាន់ ប្រសិនជាឃើញរោគសញ្ញាដូចជា ក្តៅខ្លួនខ្លាំង ក្អួតចង្អោរ ឈឺសាច់ដុំ អស់កម្លាំង ឈឺក្នុងពោះ ហូរឈាមតាមអញ្ចាញធ្មេញ ឬ ច្រមុះ បន្ទោរបង់មានឈាម កន្ទួលលើស្បែក និងក្តៅខ្លួនខ្លាំងជាដើម។

បន្ថែមពីនេះ ក្រៅពីរោគសញ្ញា យូនីសេហ្វ ក៏បានណែនាំឱ្យអាណាព្យាបាលចេះពីវិធីការពារមួយចំនួន ដើម្បីកុំឱ្យមូសខាំ ដូចជា៖ ប្រើថ្នាំលាប ឬ ថ្នាំបាញ់មូស ដោយអានការណែនាំមុននឹងប្រើ ចៀសវាងមានផលប៉ះពាល់នានា។ គេងក្នុងមុងឱ្យបានត្រឹមត្រូវ, ស្លៀកសម្លៀកបំពាក់ណាដែលវែងៗ និងជិតខ្លួន ព្រមទាំងពលុបបំបាត់កន្លែងដក់ទឹក និងជម្រកមូស កុំឱ្យមូសកាន់តែកើតឡើងមក។

សូមជម្រាបថា រោគសញ្ញាខាងលើមិនត្រឹមតែកើតចំពោះកុមារទេ សូម្បីតែមនុស្សពេញវ័យដែលកើតជំងឺគ្រុនឈាម ក៏មានរោគសញ្ញាបែបនេះដែរ ដូច្នេះ ជំងឺនេះមិនអាចធ្វេសប្រហែសបានឡើយ ត្រូវប្រញាប់ទៅមន្ទីរពេទ្យ ប្រសិនជាលោកអ្នកមានអាការៈបែបនេះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


