ព័ត៌មានជាតិ
ពលរដ្ឋរងគ្រោះបាក់ស្រុតផ្ទះ១២គ្រួសារនៅខេត្តកំពង់ឆ្នាំងទទួលបានអំណោយពីកាកបាទក្រហម
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានក្រុងកំពង់ឆ្នាំង និងលោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្ត និងជាប្រធានសាខាគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយសាខាកាក បាទក្រហមកម្ពុជាខេត្ត និងអំណោយរបស់ក្រុមការងារចែកជូនប្រជាពលរដ្ឋចំនួន១២គ្រួសារដែលរងគ្រោះដោយផ្ទះស្រុតបាក់ដី នៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៤។

នៅក្នុងឱកាសនេះ លោកជំទាវ ជូ ប៊ុនអេង និងលោក ស៊ុន សុវណ្ណារិទ្ធិ បានពាំនាំនៅការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលជានិច្ចជាកាលតែងតែចុះសួរសុខទុក្ខ និងជួយជួយដោះស្រាយរាល់ការខ្វះខាតជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។
លោកជំទាវ និងលោកអភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរងគ្រោះសូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះហេតុការណ៍ស្រុកដីខូចខាតផ្ទះសម្បែងចំណូល១២គ្រួសារ ខាងលើនេះ ដើម្បីជៀសវាងកុំឲ្យមានគ្រោះថ្នាក់ដល់ក្រុមគ្រួសារ។ ដោយឡែកចំពោះអំណោយដែលបានចែកជូនប្រជាពលរដ្ឋខាងលើនេះក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥ គីឡូ, ត្រីខ១ យួរ , ទឹកត្រី១យួរ មី១កេស ឃីត១កញ្ចាប់និងថវិកាមួយចំនួនផងដែរ៕
អត្ថបទ៖ ឈៀងថារិទ្ធ






-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


