ព័ត៌មានជាតិ
អ្នកស្រី ប៉ុល ពិសី៖ បើកូនខ្មែរនៅតែសរសេរអក្សរខ្មែរខុស ថ្ងៃមុខនឹងគ្រោះថ្នាក់ដល់អក្សរសាស្ត្រខ្មែរ
អនុប្រធានសមាគមអ្នកនិពន្ធខ្មែរ និងជាអ្នកនិពន្ធល្បីឈ្មោះមួយរូប អ្នកស្រី ប៉ុល ពិសី បានលើកឡើងថា ប្រសិនជាកូនខ្មែរនៅតែបន្តសរសេរអក្សរខ្មែរខុស នោះនឹងប៉ះពាល់ដល់ដួងព្រលឹង វប្បធម៌ និងមានគ្រោះថ្នាក់ដល់អក្សរសាស្ត្រខ្មែរតែម្តង។

អ្នកស្រីលើកឡើងបែបនេះ ស្របពេលដែលសព្វថ្ងៃ មិនថាជាយុវជន មន្ត្រី អ្នកសារព័ត៌មាន ឬ បណ្ឌិត មួយចំនួននៅតែសរសេរអក្សរខ្មែរមិនបានត្រឹមត្រូវនោះទេ។ ត្រង់ចំណុចនេះ អ្នកស្រី ប៉ុល ពិសី លើកឡើងថា បើនៅតែបន្តបែបនេះ មិនយកចិត្តទុកដាក់ចំពោះអក្សរជាតិទេ ប្រាកដណាស់នឹងមានគ្រោះថ្នាក់។
សម្រាប់អ្នកស្រី ក្នុងនាមជាអ្នកនិពន្ធមួយរូប នៅពេលដែលសរសេរអ្វីមួយនៅលើបណ្តាញសង្គម ឬ សរសេរជាភាសាខ្មែរ អ្នកស្រីតែងត្រួតពិនិត្យអក្ខរាវិរុទ្ធម្តងហើយម្តងទៀត ជាពិសេស ប្រសិនជាអ្នកស្រីមិនច្បាស់ពាក្យ ឬ អក្សរណាមួយ អ្នកស្រីតែងបើកវចនានុក្រមខ្មែរមកផ្ទៀងផ្ទាត់ជានិច្ច ។ ទោះបីជាអ្នកស្រីយកចិត្តទុកដាក់យ៉ាងណា ក៏នៅមានសរសេរខុសម្តងម្កាលដូចគ្នា ប៉ុន្តែអ្នកស្រីបានកែកំហុសនោះភ្លាមៗនៅពេលដឹងថាសរសេរខុស ដោយសរសេរឱ្យត្រឹមត្រូវតាមពាក្យខ្មែរវិញ។ ត្រង់ចំណុចនេះ អ្នកស្រីបញ្ជាក់ថា ត្រូវទទួលស្គាល់កំហុសនៅពេលខ្លួនសរសេរខុស ទោះខ្លួនមិនមែនជាអ្នកជំនាញផ្នែកអក្សរសាស្ត្រខ្មែរក៏ដោយ។

អ្នកស្រី ប៉ុល ពិសី លើកជាឧទាហរណ៍ថា ប្រសិនជាកូនខ្មែរនៅតែសរសេរពាក្យ “ញុម” ជំនួសឱ្យ “ខ្ញុំ” និងសរសេរច្របូកច្របល់រវាងពាក្យមាន “រ” បែរជាមិនដាក់ ហើយពាក្យដែលគ្មាន “រ” បែរជាដាក់ នោះនឹងធ្វើឱ្យកូនខ្មែរជំនាន់ក្រោយច្បាស់ជាវង្វេងវង្វាន់តាម សរសេរអក្សរមិនត្រូវតាមគ្នាបន្តទៀត៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


