ព័ត៌មានជាតិ
ការប្រឡងបញ្ចប់ កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត នៅមណ្ឌលសិក្សាពន្ធនាគារ
កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (BEEP) បានរៀបចំការប្រឡងបញ្ចប់ នៅមណ្ឌលសិក្សាពន្ធនាគារ រាជធានីភ្នំពេញ មណ្ឌលយុវនីតិសម្បទា ខេត្តកណ្តាល សម័យប្រឡងចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ក្នុងនោះមានបេក្ខជនចូលរួមប្រឡងសរុប ៣៤នាក់ ស្រី ០០នាក់។

ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (BEEP) បានគិតគូរយ៉ាងយកចិត្តទុកដាក់ដល់យុវជនជាក្រុមគោលដៅ ដែលមានយុវជនងាយរងគ្រោះ យុវជនដែលជាជនជាតិដើមភាគតិច និងយុវជនដែលមានពិការភាពជាដើម ដើម្បីផ្ដល់ឱកាសដល់យុវជនដែលបោះបង់ការសិក្សាកម្រិតមធ្យមសិក្សាបឋមភូមិ ទទួលបានវិញ្ញាបនបត្រសមមូល ក្នុងការបន្តសិក្សាបណ្ដុះបណ្ដាលជំនាញ។

សិស្សានុសិស្សដែលបានប្រឡងបញ្ចប់ទទួលបានសញ្ញាបត្រអាចបន្តការសិក្សាចុះឈ្មោះចូលរៀននៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (TVET) ឬវិទ្យាល័យបច្ចេកទេសទូទៅ នៃក្រសួងអប់រំ យុវជន និងកីឡា៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


