ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់ថវិកាមនុស្សធម៌ជូនមន្ទីរពេទ្យកុមារជាតិ ចំនួន ២៨០ លានរៀល
កាលពីរសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៤ ម្សិលមិញ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីប្រគល់ថវិកាមនុស្សធម៌ជូនមន្ទីរពេទ្យកុមារជាតិ ចំនួន ២៨០ លានរៀល ដែលថវិកាទាំងអស់ទទួលបានពីការលក់សំបុត្រទស្សនាការប្រកួតពានរង្វាន់បាល់ទាត់ ដើម្បីសប្បុរសធម៌នៅមន្ទីរពេទ្យកុមារជាតិ។

អញ្ជើញមានវត្តមាននាឱកាសនោះរួមមាន លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស រួមទាំងក្រុមគ្រូពេទ្យ ឯកឧត្ដម លោកជំទាវ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ស.ស.យ.ក និងក្រុមការងាររៀបចំការប្រកួតពានរង្វាន់បាល់ទាត់ Soccer League។
នាឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ម៉ានី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានដឹកនាំ សមាជិក-សមាជិកា ដើម្បីមកប្រគល់ថវិកាជូនមន្ទីរពេទ្យកុមារជាតិ។

ឯកឧត្ដម បានកោតសរសើរ និងថ្លែងអំណរគុណដល់គណៈកម្មាធិការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League ដែលដឹកនាំដោយ លោកអភិសន្តិបណ្ឌិត ស សុខា បានធ្វើការលក់សំបុត្រទស្សនាការប្រកួតពានរង្វាន់បាល់ទាត់ និងកៀរគរសប្បុរសជន ដើម្បីប្រមូលថវិកាជូនមន្ទីរពេទ្យកុមារជាតិ ក្នុងគោលបំណងជួយសម្រួលបន្ទុកមួយចំនួនដល់មន្ទីរពេទ្យ និងកុមារ។
ជាមួយនោះ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ហ៊ុន ម៉ានី ដែលបាននាំយកថវិកាជួយដល់មន្ទីរពេទ្យកុមារជាតិ។

លោកវេជ្ជបណ្ឌិត បានបន្តថា ថវិកាទាំងនេះ ពិតជាមានសារៈសំខាន់ជាទីបំផុតសម្រាប់មន្ទីរពេទ្យ ស្របពេលដែលមន្ទីរពេទ្យ កំពុងមានការអភិវឌ្ឍឥតឈប់ឈរ ឆ្លើយតបទៅនឹងកំណើនរបស់អ្នកជំងឺចេះតែមានការកើនឡើងជាបន្តបន្ទាប់ ពិសេសឆ្លើយតបទៅនឹងការរីកចម្រើនវិស័យវេជ្ជសាស្ត្រថ្មី ទាំងបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ដើម្បីសប្បុរសនេះ គឺជាជាគំនិតផ្ដួចផ្ដើមដ៏ថ្លៃថ្លារបស់ក្រុមគ្រួសារ ស.ស.យ.ក មានគោលបំណងក្នុងការប្រមូលថវិកាពីការលក់សំបុត្រមកជួយឧបត្ថម្ភជូនមន្ទីរពេទ្យដែលត្រូវជួយសង្គ្រោះកុមារ។

ការប្រកួតបាល់ទាត់សប្បុរស បានបញ្ចប់ទៅដោយរលូន មានការចូលរួមជួយជ្រោមជ្រែង និងគាំទ្រពីសំណាក់សប្បុរសជន ក្រុមហ៊ុនឯកជន កីឡាករ កីឡាការិនី តារាចម្រៀង តារាសម្តែង និងសមាជិក-សមាជិកា ស.ស.យ.ក ជាច្រើននាក់ ផងដែរ៕





-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


