ព័ត៌មានជាតិ
៣ ថ្ងៃ ជំនន់ទឹកភ្លៀងនៅខេត្តព្រះវិហារប៉ះពាល់ពលរដ្ឋជាង ១ ពាន់នាក់ ផ្លូវជាង ៧ ពាន់ម៉ែត្រ និងដំណាំស្រូវជាច្រើនហិតា
ភ្លៀងធ្លាក់ជាប់ៗ គ្នា រយៈពេល ៣ ថ្ងៃនេះ បានធ្វើឱ្យស្រុកចំនួន ៥ នៃខេត្តព្រះវិហារទទួលរងនូវគ្រោះជំនន់ទឹកភ្លៀង បណ្តាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ១ ២០០ នាក់ ផ្លូវថ្នល់ជាង ៧ ពាន់ម៉ែត្រ ដំណាំស្រូវ សន្ទូង និងសំណាបរាប់រយហិតា។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៍នៅរសៀលថ្ងៃ ១៨ កក្កដា នេះថា ភ្លៀងធ្លាក់ជាប់ៗ គ្នា ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ កក្កដានេះ បានបណ្តាលឱ្យភូមិចំនួន ១៧ និងឃុំចំនួន ១៤ នៃស្រុកចំនួន ៥ នៃខេត្តព្រះវិហាររួមមានស្រុកជ័យសែន ស្រុកឆែប ស្រុកគូលែន ស្រុករវៀង និងស្រុកសង្គមថ្មី រងគ្រោះដោយជំនន់ទឹកភ្លៀងបណ្តាលឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន ៣៥៩ គ្រួសារ ស្មើនឹង ១ ២៤៣ នាក់ ស្រី ៦២៧ នាក់ ផ្ទះ ១១៥ ខ្នង សាលារៀន ១ ខ្នង ដំណាំចម្ការ និងរួមផ្សំ ៦៧ ហិតា ខូច ៥០ ហិតា សំណាប ១៦១ ហិតា ខូច ២ ហិតា សន្ទូង ២៣៩ ហិតា ខូច ១០ ហិតា ផ្លូវកៅស៊ូ ៣០០ ម៉ែត្រ ផ្លូវគ្រួសក្រហម ៧៥៩៥ ម៉ែត្រ ខូច ១៥០ ម៉ែត្រ ស្ពាន់ ៥ និងបង្គន់អនាម័យ ២៦ កន្លែង។
លោកបានបន្តថា បច្ចុប្បន្ននេះស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តព្រះវិហារបានបន្តស្រកចុះជាបណ្តើរៗហើយ ដោយសារភ្លៀងធ្លាក់តិចតួចមិនបង្កឱ្យមានជំនន់ទឹកភ្លៀងទេ។

លោកបានបន្តទៀតថា ក្រៅពីខេត្តព្រះវិហារ ក៏មានខេត្តស្ទឹងត្រែងទទួលរងជនលិចខ្លាំងជាងគេដោយសារភ្លៀងនៅបន្តធ្លាក់បន្ទាប់មកខេត្តកំពង់ធំលិចតាមវាលស្រែលប៉ះពាល់ស្រូវមួយចំនួន និងខេត្តមួយចំនួនទៀតលិចតិចតួចប៉ុណ្ណោះ មិនប៉ះពាល់អ្វីធ្ងន់ធ្ងរឡើយ។
លោកបានបញ្ជាក់ថា តាមការព្យាកររបស់ក្រសួងធនធានទឹកចាប់ពីថ្ងៃទី ១៨ កក្កដានេះ រហូតដល់ខែសីហា នឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ដែលតម្រូវឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយយកចិត្តទុកដាក់និងមានវិធានការមួយចំនួន ដើម្បីត្រៀមជួយសង្គ្រោះដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ឬជំនន់ទឹកភ្លៀងដូចជាយើងបានផ្សព្វផ្សាយដល់អាជ្ញាធរ និងប្រជាពលរដ្ឋឱ្យបានយល់ដឹងពីហានិភ័យ នៃគ្រោះមហន្តរាយដើម្បីឆ្លើយមានប្រសិទ្ធភាពកាត់បន្ថយផលប៉ះពាល់។ ទាំងថ្នាក់ជាតិ និងក្រោមជាតិ បានរៀបចំផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះទឹកជំនន់នេះរួចអស់ហើយ។ ដោយឡែកកងកម្លាំងទាំង ៣ បានត្រៀមមធ្យោបាយ និងកម្លាំងគោរពតាមបញ្ជា និងរៀបចំទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នាពេលខាងមុខផងដែរ៕
អត្ថបទ ៖ សំអឿន




-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


