ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ណែនាំបុគ្គលិក នៃមន្ទីរពេទ្យបង្អែកអ្នកលឿង ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈផ្តល់សេវាជូនពលរដ្ឋប្រកបដោយគុណភាព
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការលើកទឹកចិត្ត និងណែនាំដល់បុគ្គលិក នៃមន្ទីរពេទ្យបង្អែកអ្នកលឿងនៅខេត្តព្រៃវែង ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

នៅក្នុងដំណើរទស្សនកិច្ចពិនិត្យសេវាសាធារណៈ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល នៅមន្ទីរពេទ្យបង្អែកអ្នកលឿង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី ២៦ កក្កដានេះ លោករដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរជូនចំពោះមន្ត្រីសុខាភិបាល រួមទាំងអាជ្ញាធរ ដែលបានខិតខំប្រឹងប្រែងបម្រើផ្តល់ជូនសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានណែនាំ និងលើកទឹកចិត្តដល់មន្ត្រីសុខាភិបាលទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ពិសេសពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវបង្កើនសមត្ថភាពបន្ថែមទៀត តាមរយៈការបណ្ដុះបណ្ដាលលើផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ និងការកត់ត្រា រក្សាទុកដាក់ឯកសារឱ្យបានត្រឹមត្រូវ ជាពិសេសការរៀបចំសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ និងផ្នែករូបភាពវេជ្ជសាស្ត្រ ដោយធានាឱ្យបានការបម្រើ និងផ្តល់ជូនសេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌។

គួរបញ្ជាក់ថា មន្ទីរពេទ្យបង្អែកអ្នកលឿង ជាមន្ទីរពេទ្យបង្អែកកម្រិត ២ (CPA2) ស្ថិតក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពាមរក៍ ខេត្តព្រៃវែង ដែលមានបុគ្គលិកសរុបចំនួន ៦២ រូប បម្រើផ្តល់ជូនសេវាសាធារណៈផ្នែកជំងឺទូទៅ វះកាត់ សម្ភពរោគស្ត្រី ជំងឺមិនឆ្លងទឹកនោមផ្អែម លើសឈាម និងសង្គ្រោះបន្ទាន់៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


