ព័ត៌មានជាតិ
ឆ្នាំ ២០២៥ ប្រតិភូសហភាពអឺរ៉ុបនឹងចុះមកវាយតម្លៃស្តង់ដាសុវត្ថិភាពផលិតផលជលផលកម្ពុជា ដើម្បីនាំចេញទៅទីផ្សារអឺរ៉ុប
នាយកដ្ឋានសុខភាពរបស់សហភាពអឺរ៉ុប នឹងបញ្ជូនប្រតិភូមកប្រទេសកម្ពុជាដើម្បីពិនិត្យវាយតម្លៃពីសុវត្ថិភាពផលិតផលជលផលកម្ពុជា ដើម្បីនាំចេញទៅទីផ្សារប្រទេសអឺរ៉ុប។

លោក Bryan Fornari ប្រធានកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានឲ្យដឹងថា នៅឆ្នាំ២០២៥ ប្រតិភូមកពីសហភាពអឺរ៉ុបនឹងធ្វើដំណើរចុះមកទស្សនកិច្ចតាមសហគ្រាសផលិតផលជលផលមួយចំនួនក្នុងប្រទេសកម្ពុជា ដើម្បីធ្វើសវនកម្មលើលក្ខខណ្ឌសុវត្ថិភាពចំណីអាហារ ដើម្បីបើកផ្លូវនាំទៅទីផ្សារអឺរ៉ុប។
ទីផ្សារសហភាពអឺរ៉ុបមានតម្លៃខ្ពស់ និងទំហំធំ ដែលមានប្រទេសជាសមាជិកសរុប ២៧ ប្រទេស។ ការទទួលលក្ខខណ្ឌគ្រប់គ្រាន់ទៅអឺរ៉ុប ក៏ដូចជាបើកផ្លូវសម្រាប់ផលិតផលជលផលប្រទេសកម្ពុជាពង្រីកទីផ្សារទៅកាន់គោលដៅប្រទេសផ្សេងៗទៀតលើពិភពលោក ក៏ដូចជាអាចទាក់ទាញវិនិយោគិនបន្ថែមវិនិយោគលើវិស័យជលផលក្នុងប្រទេសកម្ពុជា។ នេះបើតាមលោក Bryan Fornari។

លោក Bryan Fornari ប្រធានកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា
យ៉ាងណាមិញ លោក Bryan Fornari បានគូសបញ្ជាក់ថា ការនាំផលិតផលជលផលកម្ពុជាទៅផ្សារអឺរ៉ុប ត្រូវការលក្ខខណ្ឌតឹងរ៉ឹងទាក់ទងសុវត្ថិភាព និងស្តង់ដាគុណភាពខ្ពស់។
បើតាមលោក Bryan Fornari មកដល់ពេលនេះ មិនទាន់មានផលិតផលជលផលរបស់កម្ពុជាណាមួយ ត្រូវបាននាំចេញទៅទីផ្សារអឺរ៉ុបជាផ្លូវការនៅឡើយទេ។
បញ្ហាប្រឈមរបស់ផលិតផលជលផលរបស់កម្ពុជាពិបាកនាំចេញទៅទីផ្សារក្រៅប្រទេស គឺស្តង់ដាសុវត្ថិភាពចំណីអាហារ។ ដោយមានការគាំទ្រពីអង្កការ UNIDO ដែលទទួលជំនួយថវិកាពីសហភាពអឺរុប គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល CAPFish-Capture ជាគម្រោងមួយដែលបង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផលិតផលជលផលក្រោយប្រមូលផលនៅកម្ពុជា ដើម្បីឲ្យមានស្តង់ដាលក្ខខណ្ឌចូលទីផ្សារអន្តរជាតិ។

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា មានសហគ្រាសជលផលនៅកម្ពុជាចំនួន ១៧ ដែលទទួលបានវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផលិតផលកម្ពុជា Cambodia Quality Seal (CQS) ដែលនឹងមានលទ្ធភាពខ្ពស់ក្នុងការនាំផលិតផលកែច្នៃរបស់ខ្លួនទៅលក់នៅទីផ្សារប្រទេសអឺរ៉ុប។
កន្លងទៅថ្មីៗនេះ ក៏មានសហគ្រាសកែច្នៃត្រីងៀតមួយនៅខេត្តសៀមរាប ទទួលបានភ្លើងខៀវនាំត្រីងៀតទៅលក់នៅប្រទេសអូស្រ្តាលី។ ការនាំផលិតផលជលផលរបស់កម្ពុជាទៅប្រទេសអូស្ត្រាលីបញ្ជាក់បានថា ផលិតផលជលផលរបស់កម្ពុជាមានស្តង់ដាគ្រប់គ្រាន់សម្រាប់នាំទៅអឺរ៉ុប។ កញ្ញា អ៊ឹម រចនា បញ្ជាក់បន្ថែម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


