ព័ត៌មានជាតិ
ត្រឹម ១៥ ថ្ងៃ សាខា ប.ស.ស នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ ចុះបញ្ជីសមាជិកជាង ១ ពាន់នាក់
រយៈពេល ១៥ ថ្ងៃនេះ សាខាបេឡាជាតិសន្តិសុខសង្គម នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី បានចុះបញ្ជីសមាជិក ប.ស.ស បានជាង ១ ២០០ នាក់ ស្រីជាង ៧៣០ នាក់ ភាគច្រើនជាបុគ្គលស្វ័យនិយោជន៍។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២៦ សីហា នេះថា ចាប់ពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៤ នេះ សាខាបេឡាជាតិសន្តិសុខសង្គមនៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី បានចុះបញ្ជីសមាជិក ប.ស.ស បានចំនួន ១ ២៥៤ នាក់ ស្រី ៧៣២ នាក់ ក្នុងនោះមានកម្មករ-និយោជិតចំនួន ១៩២ នាក់ ស្រី ១១៤ នាក់ បុគ្គលស្វ័យនិយោជន៍ចំនួន ៦៣១ នាក់ ស្រី ៣៧៣ នាក់ ធ្វើបច្ចុប្បន្នភាពមន្ត្រីសាធារណៈចំនួន ១៤ នាក់ ស្រី ៣ នាក់ អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាប្រពន្ធនិងប្តីចំនួន ៥៦ នាក់ ស្រី ៤៨ នាក់ និងកូនចំនួន ២៤៩ នាក់ ស្រី ១២៩ នាក់ និងទុយតាមានកម្មករ-និយោជិតចំនួន ៩៨ នាក់ និងស្រី ៦១ នាក់ និងមន្ត្រីសាធារណៈចំនួន ១៤ នាក់ ស្រី ៤ នាក់។
លោក កត្តា អ៊ន បានបន្តថា គិតត្រឹមថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសរុបចំនួន ៤០៤ ៤៥៧ នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស មានចំនួន ៨៧ ៩០៧ នាក់។

លោកបានបន្តទៀតថា ទន្ទឹមនេះ ចាប់ពីដើមឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ នេះ ប.ស.ស. បានចុះឈ្មោះសមាជិករបបភាគទានដោយស្ម័គ្រចិត្តថ្មីបានចំនួន ៣០០ ១៦៧ នាក់ និងមានអ្នកទៅប្រើប្រាស់សេវាសរុបចំនួន ៣៨១ ៣២២ ដង និងចំណាយតាវកាលិកអស់ទឹកប្រាក់ប្រមាណ ២៥ ៩៣១ លានរៀល។
លោក កត្តា អ៊ន បានបន្ថែមថា ការចូលជាសមាជិក ប.ស.ស. នឹងទទួលបានការរ៉ាប់រងលើថ្លៃព្យាបាលរហូតដល់ជាសះស្បើយ និងផ្ដល់ប្រាក់ឧបត្ថម្ភផ្សេងៗ។ រ៉ាប់រងលើសេវាថែទាំសុខភាព មុននិងក្រោយសម្រាល សេវាថ្លៃសម្រាលជាមួយនឹងប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នួលជាប់ភាគទានប្រចាំថ្ងៃរយៈពេល ៩០ ថ្ងៃ ព្រមទាំងប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល។ ប្រសិនបើអ្នកមានគ្រោះថ្នាក់ ឬបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ការងារ នោះប.ស.ស. នឹងធានារ៉ាប់រងលើសេវាសង្គ្រោះបន្ទាន់, ការព្យាបាល និងថែទាំ,ផ្ដល់ប្រាក់ឧបត្ថម្ភ រួមទាំងអត្ថប្រយោជន៍ របបសន្តិសុខសង្គមផ្សេងៗ ជាច្រើនទៀត ស្របទៅតាមច្បាប់ ស្ដីពីរបបសន្តិសុខសង្គម។ ចំពោះបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកប.ស.ស ទទួលបានដោយចំណាយត្រឹម ១៥ ៦០០ រៀល ក្នុង ១ ខែ តាមរយៈគោលនយោបាយថ្មីរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានប្រកាសដាក់ចេញ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ។ ពួកគេទទួលបានអត្ថប្រយោជន៍សំខាន់ៗ រួមមាន ៖ ទី១.ការទទួលបានសេវាពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំ។ ទី២.ការទទួលបានប្រាក់បំណាច់មាតុភាព និងទី៣.ការទទួលបានប្រាក់វិភាជន៍បូជាសព។ បន្ថែមពីនេះ សមាជិក ប.ស.ស ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ទាំងអស់ អាចពិនិត្យពិគ្រោះយោបល់ និងព្យាបាលជំងឺនៅគ្រប់មន្ទីរពេទ្យជាដៃគូ ប.ស.ស ទូទាំងប្រទេស ដោយឥតគិតថ្លៃ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


