ព័ត៌មានជាតិ
កម្ពុជា-ហ្វីលីពីន បន្តពង្រឹងការចែករំលែកព័ត៌មានប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
កម្ពុជា-ហ្វីលីពីន ឯកភាពគ្នាបន្តពង្រឹងការចែករំលែកព័ត៌មាន និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ពិសេសអំពើជួញដូរមនុស្ស។ ការឯកភាពនេះ បានប្រកាសឡើងដោយប្រមុខការបរទេសនៃប្រទេសទាំងពីរ ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន នាទីក្រុងម៉ានីល។

កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅរដ្ឋធានីម៉ានីល, លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេសកម្ពុជា និងលោក Enrique A. Manalo រដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៤នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន (គណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន) ។
ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន ភាគីទាំងពីរ បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ចាប់តាំងពីកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី៣ ក្នុងឆ្នាំ២០២១ និងបានប្ដេជ្ញាបន្តពង្រឹងទំនាក់ទំនងទ្វេភាគីលើវិស័យនានាបន្ថែមទៀត។

ប្រមុខការបរទេសប្រទេសទាំងពីរ ក៏បានអបអរសាទរកិច្ចប្រជុំលើកទី៣ប្រកបដោយផ្លែផ្កានៃគណៈកម្មាធិការចម្រុះសហប្រតិបត្តិការយោធាកម្ពុជា-ហ្វីលីពីន កាលពីឆ្នាំទៅ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ និងបានឯកភាពពង្រឹងការចែករំលែកព័ត៌មាន និងការកសាងសមត្ថភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការជួញដូរមនុស្ស។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៣០ ខែសីហានេះ។

ភាគីទាំងពីរ ក៏បានគូសបញ្ជាក់អំពីអត្ថប្រយោជន៍នៃការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងជាញឹកញាប់រវាងស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ និងបានលើកឡើងអំពីសារសំខាន់ជាយុទ្ធសាស្ត្រនៃជំនួបពីរលើករវាងសម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា និងលោកប្រធានាធិបតី Marcos ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការនយោបាយ។
ក្នុងជំនួបដោយឡែកជាមួយលោក Ferdinand R Marcos Jr ប្រធានាធិបតីហ្វីលីពីន ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការនៅទៅក្រុងម៉ានីលនេះដែរ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកប្រធានាធិបតី Marcos បានជជែក និងផ្លាស់ប្តូរយោបល់លើវិស័យជាច្រើន រួមមានការបង្កើនការ តភ្ជាប់ផ្លូវអាកាស ពាណិជ្ជកម្មទ្វេភាគី វិនិយោគ និងទេសចរណ៍។ ក្នុងនោះ លោកប្រធានាធិបតីហ្វីលីពីន បានសម្តែងឆន្ទៈខ្ពស់ក្នុងការជំរុញទំនាក់ទំនងជាមួយកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត ហើយទន្ទឹងរង់ចាំមានជំនួបជាថ្មីទៀតជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


