ព័ត៌មានជាតិ
អាជ្ញាធរប្តូរប្រព័ន្ធលូមេធំៗ ជួយកាត់បន្ថយការលិចលង់កម្រិតខ្ពស់ក្នុងរាជធានីភ្នំពេញ
រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧នេះ ដែលដឹកនាំដោយសម្ដេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តយកចិត្តទុកដាក់ខ្ពស់ លើការកែតម្រូវ និងលម្អប្រព័ន្ធប្រឡាយបង្ហូរទឹក រួមជាមួយការផ្លាស់ប្តូរលូមេធំៗ ក្នុងគោលបំណងកាត់បន្ថយការលិចលង់កម្រិតខ្ពស់ និងឈានទៅទៅបញ្ចប់ការលិចលង់ទាំងស្រុងក្នុងអាណត្តិរបស់ខ្លួន។

ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ជាពិសេសរស់ស្របប្រឡាយដែលធ្លាប់លិចលង់មើលឃើញថា បច្ចុប្បន្ននេះអាជ្ញាធរ និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ បាននឹងកំពុងយកចិត្តទុកដាក់ណាស់ លើការកាយប្រឡាយមេធំៗ និងស្តាប្រព័ន្ធលូមេបង្ហូរទឹកជាប្រចាំនៅតាមមូលដ្ឋាននានា ដើម្បីអាចឱ្យបរិមាទឹកហូរបាននៅរាល់មានភ្លៀងធ្លាក់ខ្លាំង។
ការផ្លាស់ប្តូរលូមេធំៗតាមតំបន់ងាយរងគ្រោះ ដោយប្តូរពីលូតូចៗមកជាលូមានទំហំធំៗជាងមុន ជាផ្នែកសំខាន់ធ្វើឱ្យការលិចលង់នាពេលបច្ចុប្បន្ននេះត្រូវបានកាត់បន្ថយក្នុងកម្រិតខ្ពស់។




រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់សំដៅក្នុងការឈានបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ។
រាជរដ្ឋាភិបាល តាមរយះរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគម្រោងចំនួន ៥០ គម្រោង សម្រាប់រយះពេល ៥ ឆ្នាំ ហើយបច្ចុប្បន្នគម្រោងមួយចំនួនកំពុងអនុវត្ត ក្នុងតំបន់ដែលងាយរងគ្រោះដោយការលិចលង់ជាងគេ រួមមានតំបន់ជុំវិញស្ថានីយបូមទឹកលូប្រាំ , តំបន់ជុំវិញស្ថានីយបូមទឹកបឹងទំពន់ និងតំបន់ជុំវិញស្ថានីបូមទឹកបឹងត្របែកជាដើម ។
គិតមកដល់ពេលនេះ ការអនុវត្តគម្រោងទាំងនេះ អាចរំដោះទឹកចេញពីតំបន់បឹងត្របែក តំបន់បឹងកេងកង តំបន់ម៉ុងឌីយ៉ាល់ តំបន់ព្រលានយន្តហោះពោធិ៍ចិនតុង តំបន់បឹងទំពន់ និងតំបន់ផ្សារដើមគរជាដើម៕
អត្ថបទ ៖ សុភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


