ព័ត៌មានជាតិ
ប្រមុខក្រសួងមហាផ្ទៃ រម្លឹកកងកម្លាំងឱ្យបង្កើនកិច្ចការពារសន្តិសុខសង្គម ខណៈប្រទេសខ្លះកំពុងប្រឈមអសន្តិសុខ
ប្រមុខក្រសួងមហាផ្ទៃ បានក្រើនរម្លឹកឱ្យកងកម្លាំងបង្កើនកិច្ចការពារសន្តិសុខក្នុងសង្គម ខណៈបណ្ដាប្រទេសកាន់តែច្រើនឡើងៗ បាននិងកំពុងប្រឈមនឹងបញ្ហាអសន្តិសុខ សូម្បីតែនៅសហរដ្ឋអាមេរិក ក៏កំពុងមានការប៉ុនប៉ងធ្វើឃាតទៅលើមេដឹកនាំដែរ។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានចាត់ទុកការងារសន្តិសុខ ថា ជាតួនាទីស្នូលដ៏សំខាន់ ពីព្រោះបញ្ហានេះពាក់ព័ន្ធដោយផ្ទាល់ទៅនឹងជីវភាពប្រជាពលរដ្ឋ និងស្ថិរភាពសង្គមជាតិ ខណៈបណ្ដាប្រទេសកាន់តែច្រើនឡើងៗ បាននឹងកំពុងប្រឈមនឹងបញ្ហាអសន្តិសុខ ដែលក្នុងនោះ ក៏មានការបង្កឡើងដោយអ្នកនយោបាយប្រឆាំង និងក្រុមឧទ្ទាម។
ជាក់ស្ដែង លោក ស សុខា បានលើកជាឧទាហរណ៍នៅសហរដ្ឋអាមេរិក តែងតែកើតមានអំពើបាញ់ប្រហារឃោរឃៅ រហូតថ្មីៗនេះ មានទាំងការប៉ុនប៉ងសម្លាប់អតីតប្រធានាធិបតី និងក៏ជាបេក្ខជនប្រធានាធិបតី ដោយសារតែភាពជ្រុលនិយមខាងផ្នែកនយោបាយ។ លោកឧបនាយករដ្ឋមន្ត្រី បានថ្កោលទោសចំពោះការប៉ុនប៉ងធ្វើឃាតបេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ម្ដងហើយម្ដងទៀត។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានអំពាវនាវឱ្យកងកម្លាំង និងអាជ្ញាធរគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់លើតួនាទីធានាការពារសន្តិសុខក្នុងសង្គមកម្ពុជា។ ភ្ជាប់នឹងបញ្ហាសន្តិសុខនេះ ប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា នៅកម្ពុជា ក្រុមប្រឆាំងជ្រុលនិយម ក៏បានប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ជាច្រើនលើកមកហើយ ប៉ុន្តែត្រូវបានបរាជ័យ ដោយសារកិច្ចប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបប្រកបដោយការទទួលខុសត្រូវរបស់សមត្ថកិច្ច និងការចូលរួមការពារសុខសន្តិភាពយ៉ាងច្រើនលើសលុបពីប្រជាពលរដ្ឋ ជាពិសេសការទប់ស្កាត់រាល់ការប៉ុនប៉ងបង្កអសន្តិសុខ ដើម្បីធ្វើជាឈ្នាន់ប្រជែងអំណាចតាមវិធីក្រៅច្បាប់របស់ក្រុមជ្រុលនិយម។
ការលើកឡើងរបស់ប្រមុខមហាផ្ទៃខាងលើ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល នៅបណ្ឌិតសភានគរបាលកម្ពុជា ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


