ព័ត៌មានជាតិ
កម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន ដើម្បីលើកកម្ពស់សន្តិភាពតំបន់
កងទ័ពជើងអាកាសកម្ពុជា បាននិងកំពុងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន (AACC) លើកទី២១ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ នេះជាលើកទី២ហើយ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃសន្និសីទដ៏មានសារសំខាន់នេះ។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា សន្និសីទនេះ ប្រព្រឹត្តទៅក្រោមប្រធានបទ៖ «ការលើកកម្ពស់ការចែករំលែកព័ត៌មាន និងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតក្នុងចំណោមកងកម្លាំងអាកាសអាស៊ាន ដើម្បីសន្តិភាព និងការអភិវឌ្ឍ» ហើយសន្និសីទលើកទី២១ មានគោលបំណងជំរុញការផ្លាស់ប្តូរយន្តការព័ត៌មានក្នុងចំណោមកម្លាំងអាកាសនៃប្រទេសសមាជិកអាស៊ាន។ អ្នកនាំពាក្យ បានបន្តថា សន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ានលើកទី២១ នឹងធ្វើឱ្យមានភាពរស់រវើកឡើងវិញនូវវេទិកាចែករំលែកព័ត៌មានដែលមានស្រាប់ ដូចជា គេហទំព័ររបស់កងកម្លាំងអាកាសអាស៊ាន និងការបញ្ចូលនីតិវិធីប្រតិបត្តិការស្តង់ដារ (SOP) សម្រាប់ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះគ្រោះមហន្តរាយ (HADR) នៅក្នុងការបណ្តុះបណ្តាល និងលំហាត់រួមគ្នាទូទាំងអាស៊ាន។

នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ចាប់តាំងពីការបង្កើតឡើងមក សន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន បានចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការការពារជាតិអាស៊ានកាន់តែទូលំទូលាយ ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាព ការអភិវឌ្ឍ ជំរុញការបង្កើនសមាហរណកម្ម និងភាពជាដៃគូក្នុងចំណោមកងទ័ពអាកាស AMS។ AACC ក៏បម្រើជាវេទិកាដ៏មានតម្លៃសម្រាប់ប្រធានអាកាស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងការប្រជុំជាទៀងទាត់ និងដោយចេតនាលើបញ្ហាដែលមានផលប្រយោជន៍រួម។

កម្ពុជា មានមោទនភាពយ៉ាងខ្លាំងដែលអាចចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ឆ្ពោះទៅរកការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់ ចាប់តាំងពីថ្ងៃដំបូងនៃសមាជិកភាពអាស៊ានរបស់ខ្លួន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ កម្ពុជាបានរួមចំណែកយ៉ាងសកម្ម និងយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការរបស់អាស៊ានលើគ្រប់វិស័យ។ ជាការបន្ថែមរបស់នាយឧត្តមសេនីយ៍ ឈុំ សុជាត។
ការកោះប្រជុំនៃសន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន AACC លើកទី២១នេះ ជាឧទាហរណ៍ពីការប្តេជ្ញាចិត្តរបស់កងយោធពលខេមរភូមិន្ទ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងសន្តិភាពប្រកបដោយនិរន្តរភាពផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


