ព័ត៌មានជាតិ
លោក យឹម ស៊ីណន នាំគ្រូពេទ្យស្ម័គ្រចិត្ត៥០នាក់មកពីកូរ៉េខាងត្បូង ទៅពិនិត្យ ព្យាបាលពលរដ្ឋខេត្តកំពតប្រមាណ៣០០នាក់
លោក យឹម សុីណន រដ្ឋលេខធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសមាជិកក្រុមការងាររដ្ឋាភិបាលចុះជួយមូលរដ្ឋានខេត្តកំពត នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសកូរ៉េខាងត្បូងចំនួន៥០នាក់ ចុះពិនិត្យ និងព្យាបាលជូនពលរដ្ឋនៅក្នុងសាលាអនុវិទ្យាល័យទួលផ្ចឹក ស្ថិតក្នុង ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត។

ដោយក្នុងនោះមានការចូលរួមជាភ្ញៀវកិត្តិយសរួមមាន៖ លោក នឹម ចាន់តារា អ្នកតំណាងរាស្រ្តខេត្តកំពត, មន្រ្តីក្រុមប្រឹក្សាខេត្ត, អភិបាលស្រុកជុំគីរី និងសមាជិកក្រុមការងាររដ្ឋាភិបាលចុះជួយស្រុក។
ក្រុមគ្រូពេទ្យនេះមាន ៧នាយកដ្ឋាន ដោយនាយកដ្ឋានទាំងនោះរួមមាន រោគភ្នែក ទន្តព្ទ្យវិទ្យា សម្ភព និងរោគស្ត្រី វះកាត់ឆ្អឹង ការវះកាត់ផ្នែកខាងក្នុង និងចាក់ម្ជុលវិទ្យាសស្រ្តបុរាណ។

ក្រុមគ្រូពេទ្យ បានពិនិត្យ និងព្យាបាលជូនដល់ពលរដ្ឋប្រមាណ ៣០០នាក់ និងបានចែកអំណោយអនុស្សាវរីយ៍ជាសៀវភៅខ្មៅដៃ នំ និងទឹកដោះគោដល់សិស្សានុសិស្សចំនួន៣០០នាក់ផងដែរ៕




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


