ព័ត៌មានជាតិ
មនុស្សជាង៦,៧០០នាក់ក្នុងខេត្តកណ្ដាលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ
រហូតមកដល់ពេលនេះ ខេត្តកណ្ដាលបានរកឃើញអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលទៅនឹងព្រឹត្តិការណ៍សហគមន៍២០កម្ភៈ ចំនួន៦,៧១៨នាក់ហើយ ក្នុងនោះមានអ្នកឆ្លងចំនួន៥នាក់ ៤នាក់ជាជនជាតិចិន និង១នាក់ជាជនជាតិឥណ្ឌូនេស៊ី។ នេះបើតាមកាឱ្យដឹងពី លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាល នៅរសៀលថ្ងៃទី៩ ខែមីនានេះ។

លោកគ្រុយ ម៉ាឡែន បានបន្តទៀតថា អ្នកជាប់ពាក់ព័ន្ធទាំងនោះត្រូវបានយកទៅធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក ហើយមួយចំនួនទៀតត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះ ដោយមានការយាមកាមយ៉ាងតឹងរឹងពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។
ពាក់ព័ន្ធនឹងការផ្ទុះជំងឺកូវីដ១៩នៅខេត្តកណ្តាលនេះដែរ នៅថ្ងៃទី៩ខែមីនានេះ អាជ្ញាធរខេត្តកណ្តាលបានសម្រេចបិទការធ្វើដំណើរចេញចូលនៅតំបន់ទីប្រជុំជនជ្រៃធំស្ថិតនៅក្នុងឃុំសំពៅពូន ស្រុកកោះធំ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានឲ្យដឹងតាមរយៈសេចក្តីជួនដំណឹងចុះថ្ងៃទី៩ខែមីនានេះថា ការបិទការធ្វើដំណើរចេញចូលនេះត្រូវធ្វើឡើង បន្ទាប់ពីរកឃើញនជនបរទេសចំនួន៥នាក់មានវិជ្ជមានកូវីដ១៩នៅតំបន់ទីប្រជុំជនជ្រៃធំស្ថិតនៅក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

លោក គង់ សោភ័ណ្ឌ បានបន្តថា ដើម្បីទប់ស្កាត់ការចម្លងកូវីដ១៩ចូលទៅក្នុងសហគមន៍ រដ្ឋបាលខេត្តបានសម្រេចបិទជាបណ្ដោះអាសន្ន កាស៊ីណូ និងសណ្ឋាគារជាសាកុងហ្វូ កាស៊ីណូព្រីន កាស៊ីណូក្រោន កាស៊ីណូហ្គ្រេន កាស៊ីណូកាឡាក់ស៊ី និងកាស៊ីណូ យុងយ័ន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


