ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ចសហការជាមួយអង្គការក្រៅរដ្ឋាភិបាលរៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពីកម្លាំងសេវាសង្គមនៅកម្ពុជា
ភ្នំពេញ ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយអង្គការយូនីសេហ្វនិងអង្គការផែនអន្តរជាតិ បានរៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពីកម្លាំងសេវាសង្គមនៅកម្ពុជា ឆ្នាំ ២០២១-២០២៥ ក្នុងគោលបំណង ដើម្បីពិនិត្យឡើងវិញនូវគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងឯកសារជាតិ និងអន្តរជាតិ ។ នេះជាការលើកឡើងរបស់លោកឈួរ សុខបញ្ញាប្រធាននាយកដ្ឋាន សុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក្នុងពេលជួបពិភាក្សាក្រុមការងាររៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពីកម្លាំងសេវាសង្គមនៅកម្ពុជា ឆ្នាំ២០២១-២០២៥ តាមប្រព័ន្ធអនឡាញកាលពីម្សិលមិញនេះ។

លោកប្រធាននាយកដ្ឋានបានថ្លែងថា កម្លាំងសេវាសង្គមគឺជាទស្សនៈរួមមួយដែលសំដៅលើអ្នកជំនាញ និងអ្នកជំនាញរងទាំងនៅក្នុងរដ្ឋាភិបាល និងមិនមែនរដ្ឋាភិ បាលដែលធ្វើការជាមួយកុមារ យុវជន មនុស្សពេញវ័យ ក្រុមគ្រួសារ និងសហគមន៍ដើម្បីធានានូវការអភិវឌ្ឍ និងសុខុមាល ភាព។ សេវាសង្គមនៅកម្ពុជាកំពុងរីកចម្រើនជាវិជ្ជមាន ប៉ុន្តែធនធាន សមត្ថភាព និងចំនួនអ្នកផ្តល់សេវាសង្គមនៅមានកម្រិតនៅឡើយ ជាពិសេសបុគ្គលិកសង្គមអាជីព។ ការសិក្សារបស់សម្ព័ន្ធកម្លាំងសេវាសង្គមសកល(GSSWA) និងអង្គការ យូនីសេហ្វពីកម្លាំងសេវាសង្គម នៅបណ្តាប្រទេសក្នុងតំបន់អាស៊ី បូព៌ា និងតំបន់ប៉ាស៊ីហ្វិក រួមទាំងការសិក្សាស៊ីជម្រៅពីកម្លាំងសេវាសង្គមនៅកម្ពុជាហើយបានផ្តល់នូវអនុសាសន៍ឱ្យរៀបចំបង្កើតផែនការយុទ្ធសាស្ត្រជាតិ សម្រាប់កម្លាំងសេវាសង្គម ដើម្បីលើកកម្ពស់កម្លាំងសេវាសង្គមកិច្ចនៅកម្ពុជា។ ម្យ៉ាងទៀតដើម្បីសម្រេ ចឱ្យបាននូវគោលដៅ ជាយុទ្ធសាស្ត្រប្រកប ដោយចក្ខុវិស័យច្បាស់លាស់ និងត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការគាំពារសុខុមាលភាពរបស់ប្រជាជនជាមួយនឹងអ្នកមានវិជ្ជាជីវៈត្រឹម ត្រូវ និងពិតប្រាកដ។ ការពង្រឹងកម្លាំងសេវាសង្គមគឺជាអាទិភា ពមួយក្នុងចំណោមការងារអាទិភាពដ៏ទៃទៀត ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានកំណត់ជា អាទិភាពសម្រាប់អភិវឌ្ឍផែនការយុទ្ធសាស្ត្រជាតិស្តីពីកម្លាំងសេវាសង្គមនៅកម្ពុជាដែលចូលរួមគាំទ្រដោយដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាលនានាដែលកំពុងធ្វើការងារលើវិស័យសង្គមកិច្ច។

លោកប្រធាននាយកដ្ឋានបានថ្លែងបន្ថែមថា គោលដៅនោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយអង្គការយូនីសេហ្វនិងអង្គការផែនអន្តរជាតិ បានរៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពីកម្លាំងសេវាសង្គមនៅកម្ពុជា ឆ្នាំ ២០២១-២០២៥ ក្នុងគោលបំណង ដើម្បីពិនិត្យឡើងវិញនូវគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងឯកសារជាតិ និងអន្តរជាតិ ផែនការ ឬកម្មវិធីអភិវឌ្ឍកម្លាំងសេវាសង្គម រួមទាំងការប្រមូលគំនិត និងទស្សនទានពីអ្នកពាក់ព័ន្ធដែលជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងស្ថាប័នពាក់ព័ន្ធ និងបុគ្គលិករបស់អង្គការមិនមែនរដ្ឋាភិបាល តាមរយៈការជួបសម្ភាសន៍ផ្ទាល់ កិច្ចប្រជុំ និងសិក្ខាសាលា សម្រាប់ធ្វើជាធាតុចូល ដើម្បីរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីកម្លាំងសេវាសង្គមនៅកម្ពុជា ឆ្នាំ២០២១-២០២៥ប្រកបដោយប្រសិទ្ធផល៕
ដោយ ៖ វិមាន



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


