ព័ត៌មានជាតិ
ផ្លូវខេត្តពីរខ្សែចេញពីក្រុងក្រចេះ ទៅស្រុកសំបូរឆ្លងកាត់អន្លង់ផ្សោតកាំពីទៅវត្តសសរ ១០០ សម្រេចសាងសង់បានជិត ៨០%
គម្រោងស្ដារផ្លូវខេត្តចំនួនពីរខ្សែមានផ្លូវខេត្តលេខ ៣៧៧ និងផ្លូវខេត្តលេខ ៣៧៧A ប្រវែងសរុប ៤៩,១០ គីឡូម៉ែត្រ ចេញពីក្រុងក្រចេះទៅស្រុកសំបូរ ឆ្លងកាត់រមណីយដ្ឋានអន្លង់ផ្សោតកាំពី និងទៅវត្តសសរ ១០០ ក្រាលកៅស៊ូ AC សម្រេចបាន ៧៨%។ នេះបើតាមការបញ្ជាក់ពីលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តក្រចេះ។



ផ្លូវខេត្តលេខ ៣៧៧ មានប្រវែង ៣៥.៥ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រាប ស (ក្រុងក្រចេះ) ដល់ស្រុកសំបូរ និងផ្លូវខេត្តលេខ ៣៧៧A មានប្រវែង ១៣,៦ គីឡូម៉ែត្រ ចាប់ពីផ្សារសណ្តាន់ឃុំសណ្តាន់ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ ដែលខ្សែផ្លូវខេត្តទាំង ២ ត្រូវបានស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៥ សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែកកម្រាស់ ២០ សង់ទីម៉ែត្រ មានទទឹងចាប់ពី ៧-១១ម៉ែត្រ មាន ២ គន្លងទៅមក ព្រមទាំងការសាងសង់ស្ពានថ្មីចំនួន ៩ កន្លែង (នៅលើផ្លូវខេត្តលេខ ៣៧៧)។


ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តក្រចេះបានបញ្ជាក់ថា បច្ចុប្បន្នខ្សែផ្លូវទាំងពីរសម្រេចការស្ថាបនាបានច្រើន និងបាននឹងកំពុងដាក់ឲ្យដំណើរការជាបណ្តោះអាសន្ន ធ្វើឲ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅមកតាមមធ្យោបាយគ្រប់ប្រភេទ និងការដឹកជញ្ជូនទំនិញជួញដូរជាដើម។
ផ្លូវខេត្តទាំង២ខ្សែខាងលើនេះ បានសម្ពោធបើកការរដ្ឋានសាងសង់កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៣ ក្រោមវត្តមានលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អតីតរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោក ស៊ុន ចាន់ថុល អតីតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនរួមទាំងលោកស្រី Maryam Salim ប្រធានគ្រប់គ្រងធនាគារពិភពលោក(World Bank) ប្រចាំកម្ពុជា៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


