ព័ត៌មានជាតិ
បង្ហាញឈ្មោះសណ្ឋាគារ ផ្ទះសំណាក់ នៅខេត្តរតនគិរី មានជាង ៤០ កន្លែង ងាយស្រួលភ្ញៀវកក់ស្នាក់នៅពេលទៅកម្សាន្ត
អាជ្ញាធរខេត្តរតគិរីបានបង្ហាញបញ្ជីឈ្មោះសណ្ឋាគារ និងផ្ទះសំណាក់ នៅក្នុងខេត្តរតនគិរី។ បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តរតនគិរី ខេត្តនៅភាគឦសាននេះមានសណ្ឋាគារកំពុងបើកដំណើរការអាជីវកម្មសរុបមានចំនួន ១៦ កន្លែង ស្មើ ៥៧៤ បន្ទប់ និងផ្ទះសំណាក់ចំនួន ៣១ កន្លែងស្មើ ៥៨៤ បន្ទប់។

សណ្ឋាគារទាំង ១៦ កន្លែងក្នុងខេត្តរតនគិរីកំពុងបើកអាជីវកម្មផ្តល់សេវាកម្មស្នាក់នៅដល់ភ្ញៀវទេសចរមានដូចជា៖ ម៉ូតែលកាឡាក់ស៊ីI, អ៊ាង មុន្នីរតនៈ, យក្សឡោម, រតនៈសម្បត្តិ, សុវណ្ណគិរី, គជ់ មាស, រតនគិរីប៊ូទិក, ជាងអេងរីសត, ទែរ៉ូ, មរកតរតនៈ, ភូមិខ្មែរ រីសត, រតនគិរីម៉នីងស្តា, រតនគិរីផារាដាយស៍, គជ់វារី, ស៊ីត្រា និងមល្លីកា។
ដោយឡែកផ្ទះសំណាក់ក្នុងខេត្តមានឈ្មោះដូចជា៖ រតនៈពិសិដ្ឋ, មាន មាន, ប៉ាន់ សុភេន, ឡន ពិសី, ទ្រី ថប់, ឆេងឡុក បឹងកន្សែង, វីរ៉ា, វ៉ារីដា, មានហេង, មួន រ័ត្ននៈ, ផុន ណាវី១, ផុន ណាវី២, ហេង រតនៈវីឡា, ឌីធីពិសី, ពេជ្រហ៊ុន, ពន្លឺពេជ្រ, បក្សីមាស, ផ្កាព្រៃ, សាន្តរ៉ា, ប្រាក់ ដារ៉ា, ចន្ទ រតនៈ, មិត្តភាព សំណាងល្អ, ក្រុង ថ្មី, ម៉េងលីន, រតនៈពិទូ, ហាវៃ, ធី អាត, រតនះសួស្តី, សម្បត្តិមានហេង, លី ឆាយ និងមិត្តភាព។

ក្រៅពីសេវាកម្មស្នាក់នៅ ខេត្តរតនគិរីក៏មានសេវាកម្មទេសចរណ៍ផ្សេងទៀតមានភោជនីយដ្ឋាន អាហារដ្ឋានចំនួន ៤៦ កន្លែង មណ្ឌលកម្សាន្តមនុស្សពេញវ័យចំនួន ៥ កន្លែង និងអាជីវកម្មហាងម៉ាស្សាចំនួន ៩ កន្លែងផងដែរ។
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានប្រាប់កម្ពុជាថ្មីឲ្យដឹងថា កន្លងទៅនេះ ក្រុមការងារផ្នែកសណ្ឋាគារ និងបដិសណ្ឋារកិច្ចខេត្តបានចុះស្រង់ទិន្នន័យសណ្ឋាគារ ផ្ទះសំណាក់ និងរមណីយដ្ឋាន ដើម្បីធ្វើបច្ចុប្បន្នភាពឱ្យបានច្បាស់លាស់។
ពាក់ព័ន្ធតម្លៃនិងសេវាកម្មស្នាក់នៅក្នុងខេត្តរតនគិរី លោក ង៉ែត ពិទូ បានអះអាងថា អត់មានបញ្ហាទេកន្លងទៅ។ ភ្ញៀវទេសចរអាចទទទួលយកបាននូវការស្នាក់នៅទាំងតម្លៃ និងបន្ទប់ស្នាក់នៅ ដោយមិនមានការឡើងថ្លៃហួសហេតុ។
ខេត្តរតនគិរីមានរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ចំនួន ៣០ កន្លែង ក្នុងនោះរមណីយដ្ឋានបែបធម្មជាតិមាន ២២ កន្លែង រមណីយដ្ឋានបែបវប្បធម៌មានចំនួន ២ កន្លែង និងរមណីយដ្ឋានបែបកែច្នៃមាន ០៦ កន្លែង៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


