ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន អំពាវនាវពលរដ្ឋ កុំបោះសំរាមផ្ដេសផ្ដាស កុំប្រើថង់ប្លាស្ទិក ក្នុងព្រះរាជពិធីបុណ្យអុំទូក
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវ អ្នកលក់ដូរ កីឡាករចំណុះទូកនីមួយៗ និងពលរដ្ឋ ដែលដើរលេងកំសាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ កុំបោះចូលសំរាមផ្ដេសផ្ដាស និងចៀសវាងការប្រើប្រាស់ថង់ប្លាស្ទិក ពីព្រោះប្លាស្ទិក បំផ្លាញបរិស្ថាន និងបង្កការគំរាមកំហែងដល់អាយុជីវិតមនុស្សធ្ងន់ធ្ងរ។ លោក ខ្វៃ អាទិត្យា អំពាវនាវបែបនេះ តាមរយៈបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន ស្ដីពីវិធានការទុកដាក់សំរាមក្នុងព្រះរាជពិធីបុណ្យអុំទូក នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា នេះ។

ក្នុងបទសម្ភាសន៍ លោក ខ្វៃ អាទិត្យា អំពាវនាវដូច្នេះ៖« ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូកនេះដែរ ខ្ញុំក៏សូមសំណូមពរទៅដល់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរណ៍ដែលបានកំសាន្ត ហើយក៏ដូចជាបងប្អូនកីឡាករ អាជីវករទាំងអស់ សូមឱ្យមានការទុកដាក់ឱ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ពីព្រោះថាប្លាស្ទិកនេះ ជាជំងឺ បង្កឱ្យមាននៅក្នុងសង្គម ក៏ដូចជាបរិស្ថាន។»។
អ្នកនាំរូបនេះ ក៏បានព្រមានថា សំណល់ថង់ប្លាស្ទិក ប៉ះពាល់ដល់បញ្ហាបរិស្ថានផង បណ្ដាលឱ្យប៉ះពាល់ដល់ជីវិតមនុស្សធ្ងន់ធ្ងរផង ព្រោះថាបញ្ហាសំណល់ប្លាស្ទិក ដែលប្រើប្រាស់រួចរាល់ធ្លាក់ទៅលើដីរប៉ាត់រប៉ាយ គ្មានការទុកដាក់ត្រឹមត្រូវ គឺមិនងាយរលាយក្នុងបរិយាកាស ឬក្នុងដីឡើយ ដែលប្លាស្ទិកខ្លះ មានអាយុកាលដល់ទៅ៤០ឆ្នាំ ឬរាប់ពាន់ឆ្នាំ។ ការណ៍នេះ បណ្ដាលឱ្យកើតជាបញ្ហាវិបាកនៅក្នុងសង្គម និងបរិស្ថានពិភពលោក។

សូមជម្រាបថា កម្ពុជា នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ដែលមានទូកចំនួន៣៤៦ទូក និងចំណុះទូកជាង២ម៉ឺននាក់ចូលរួមប្រកួត និងប្រទីបមកពីក្រសួងស្ថាប័ន ក្រុមហ៊ុនឯកជនចំនួន៣៦ បណ្ដែតនៅតាមដងទន្លេសាប ខាងមុខព្រះបរមរាជវាំង ជាមួយនឹងក្ដីសង្ឃឹមថាមានពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលរួមកំសាន្តច្រើនកុះករ។
ដើម្បីត្រៀមដោះស្រាយបញ្ហាសំរាម និងថង់ប្លាស្ទិក ក្នុងព្រះរាជពិធីបុណ្យអុំទូក លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា សម្រាប់ក្រសួងបរិស្ថាន banដាក់ពង្រាយធុងសំរាមជាង១៣០០ធុង តាមទីតាំងមួយចំនួន ដើម្បីកុំឱ្យពលរដ្ឋបោះចោលសំរាមផ្ដេសផ្ដាស។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ក្រសួង ក៏បានបញ្ចេញរថយន្តប្រមូលសំរាមជាច្រើនគ្រឿង រួមជាមួយកម្មករប្រមូលសំរាមជាង៨០០នាក់ ដើម្បីដោះស្រាយបញ្ហាសំរាម ក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលរៀបចំតាមបណ្ដោយទន្លេសាប ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ។
បន្ថែមពីលើការចូលរួមរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការអប់រំ ផ្សព្វផ្សាយ ទៅលើការទុកដាក់សំរាម និងការមិនប្រើប្រាស់ថង់ប្លាស្ទិក ជាមួយភាគីពាក់ព័ន្ធដូចជារដ្ឋបាលរាជធានីភ្នំពេញ យុវជន និងផ្សព្វផ្សាយនៅតាមទីតាំងលក់ដូរក្នុងរាជធានីភ្នំពេញ និងទីតាំងស្នាក់នៅរបស់ចំណុះទូកទាំងអស់។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានដាក់ក្ដីសង្ឃឹមថាប្រជាពលរដ្ឋ មិនបោះចោលសំរាមផ្ដេសផ្ដាស និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីឱ្យកម្ពុជាស្អាត៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


