ព័ត៌មានជាតិ
អុំទូក៣ថ្ងៃ ខេត្តមណ្ឌលគិរី ទាក់ទាញភ្ញៀវទេសចរ ជាង ៥ម៉ឺននាក់
ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ រយៈពេល ៣ថ្ងៃ ពីថ្ងៃទី១៤ ដល់ ១៦ វិច្ឆិកា ២០២៤ ខេត្តមណ្ឌលគិរី បានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ៥២ ៧៩៣នាក់ កើនឡើងជាង ៦៤% បើធៀបពិធីបុណ្យអុំទូក កាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ចេញដោយមន្ទីរទេសចរណ៍ ខេត្តមណ្ឌលគិរី។

របាយការណ៍ដដែល បានបង្ហាញថា ចំនួនភ្ញៀវទេសចរបរទេស មាន ៦០៦នាក់ កើនឡើងជាង ១៣៤%។
លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងថា តំបន់ទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចរច្រើនជាងគេ រួមមាន រមណីយដ្ឋានធម្មជាតិទឹកជ្រោះប៊ូស្រា ភ្នំដោះក្រមុំ ភ្នំថ្មណាមលៀ ទឹកធ្លាក់អូរផ្លាយ សមុទ្រឈើ ទឹកធ្លាក់ដំណាក់ស្ដេច ចម្ការស្រល់ និងទំនប់អូរតេធិបតីជាដើម។

អាជីវករលក់ម្ហូបអាហារ ឈ្មោះ ម៉ាក់ តុងតុង បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលឃើញភ្ញៀវទេសចរជាច្រើន បានមកលេងខេត្តមណ្ឌលគិរី ក្នុងឱកាសឈប់សម្រាកថ្ងៃបុណ្យអុំទូក ធ្វើឲ្យអាជីវកម្មរបស់អ្នកស្រី លក់ដាច់ជាងឆ្នាំមុនៗ។
គួររំលឹកផងដែរថា កាលពីឆ្នាំមុន ពិធីបុណ្យអុំទូក ៣ថ្ងៃ ខេត្តមណ្ឌលគិរី ទាក់ទាញភ្ញៀវទេសចរ បានជាង ៣ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានតែ ២៥៨នាក់ប៉ុណ្ណោះ។ តាមរយៈការខិតខំកែលម្អសោភ័ណភាពខេត្ត ក៏ដូចជាការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល គេសង្កេតឃើញ ភ្ញៀវទេសចរកាន់តែច្រើន ចាប់អារម្មណ៍ខេត្តភាគឦសានមួយនេះ៕
អត្ថបទ៖ រៀម សុខហេង








-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


