ព័ត៌មានជាតិ
ខេត្តកែប ទទួលបានភ្ញៀវទេសចរជិត១០ម៉ឺននាក់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
តាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តកែប បានឲ្យដឹងថា រយ:ពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ខេត្តកែបទទួលបានភ្ញៀវទេសចរសរុបចំនួន ៩៩,២៧៩នាក់ បានមកសម្រាកកម្សាន្តនៅខេត្តកែប បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ កើនឡើង៧.០២% ក្នុងនោះភ្ញៀវទេសចរជាតិមានសរុប ចំនួន ៩៨៧៨១នាក់ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ កើនឡើង៧.៤១%។ ភ្ញៀវទេសចរអន្តរជាតិចំនួន ៤៩៨នាក់ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ថយចុះ៣៧.៤៣%។

ចំពោះស្ថានភាពទូទៅ នៅតាមសេវាកម្មរមណីយដ្ឋាន សហគមន៍ទេសចរណ៍ បានប្រព្រឹត្តទៅជាប្រក្រតី ពុំមានបាតុភាពអ្វីកើតឡើងគួរឲ្យកត់សំគាល់នោះទេ។
សភាពការពាក់ព័ន្ធ និងភ្ញៀវទេសចរការទទួលពាក្យបណ្តឹងគ្មានបាតុភាពផ្សេងៗដែលបង្កឡើងធ្វើអោយប៉ះពាល់ដល់ភ្ញៀវទេសចរមិនមានកើតឡើងទេដោយមន្ទីរបានសហការជាមួយអាជ្ញាធរក្រុង និងនគរបាលប៉ុស្តិ៍ លើគោលដៅទេសចរដើម្បីផ្សព្វផ្សាយ និងអប់រំណែនាំផ្ទាល់ដល់អាជីវករ នៅគោលដៅសំខាន់ៗតាមតំបន់ឆ្នេរភូមិសាស្ត្រខេត្តកែបផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់








-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


