ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ជួបពិភាក្សាជាមួយ UNAIDS រកចំណុចខ្វះខាត នៃការឆ្លើយតបមេរោគអេដស៍នៅកម្ពុជា
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Patricia Ongpin, Country Director for Cambodia, Lao PDR and Malaysia នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ដើម្បីរកចំណុចខ្វះខាត នៃការឆ្លើយតបមេរោគអេដស៍នៅកម្ពុជា។

ក្នុងជំនួបនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោកស្រីអគ្គនាយករងបច្ចេកទេសសុខាភិបាល លោកប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺអេដស៍ លោកប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន តំណាងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងតំណាងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសុខាភិបាលផងដែរ។
ជំនួបពិភក្សានេះ ផ្តោតសំខាន់ទៅលើភាពជោគជ័យ និងការខ្វះចន្លោះ នៃការឆ្លើយតបនឹងមេរោគអេដស៍នៅកម្ពុជា រួមទាំងបញ្ហាប្រឈម នៃការឈានទៅសម្រេចគោលដៅ ៩៥ ៩៥ ៩៥ និងគោលដៅលុបបំបាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។ ការវិភាគពីការគាំទ្ររវាងដៃគូ និងស្ថានភាពថវិកាគាំទ្រកម្មវិធីអេដស៍បច្ចុប្បន្ន ផែនការនិរន្តភាព រួមទាំងតួនាទីរបស់ក្រសួងសុខាភិបាលលើការធានានិរន្តរភាពឆ្លើយតបនឹងមេរោគអេដស៍ នៅក្នុងបរិបទពហុវិស័យ។

គួរបញ្ជាក់ដែរថា ការងាររបស់អង្គការ UNAIDS នៅក្នុងប្រទេសកម្ពុជា គឺធ្វើសកម្មភាពនៅកម្ពុជារយៈពេលជាង ៣០ឆ្នាំមកហើយ ដែលបានគាំទ្រដល់កម្ពុជា ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ក្នុងប្រទេសកម្ពុជា រួមមានការផ្តល់ទិសដៅយុទ្ធសាស្រ្ត និងការណែនាំសម្រាប់ការឆ្លើយតបនឹងមេរោគអេដស៍ថ្នាក់ជាតិ តាមរយៈការគាំទ្រការអភិវឌ្ឍផែនការយុទ្ធសាស្រ្តជាតិសម្រាប់ឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍ និយាមបែបបទប្រតិបត្តិស្តង់ដា និងគោលការណ៍ណែនាំនានា សម្រាប់កម្មវិធីបង្ការ ធ្វើតេស្ត និងថែទាំ និងព្យាបាលអ្នកជំងឺអេដស៍៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


