ព័ត៌មានជាតិ
រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដើម្បីដោះស្រាយបញ្ហា សន្តិសុខសណ្តាប់ធ្នាប់សង្គម
បន្ទាយមានជ័យ ៖ នាល្ងាច ថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០២៤នេះ ក្នុងភោជនីយដ្ឋាន ស្ទឹងសែន ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ ២០២៤ ដើម្បីដោះស្រាយបញ្ហា និងសំណូមពរក្នុងមូលដ្ឋាន។

ពិធីនេះមានការចូលរួម លោកលី សុវណ្ណារិទ្ធ អភិបាលរងខេត្ត លោកហ៊ូ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្ត លោកហុឹលរ៉ាយ៉ាអភិបាលរងខេត្ត លោកកែសួនសុភាព អភិបាលរងខេត្ត លោកជៀមសុខ ប្រធានក្រុមប្រឹក្សាក្រុងសិរីសោភ័ណ លោកស្រេងសុផល អភិបាលក្រុងសិរីសោភ័ណ រដ្ឋបាលក្រុង ប្រធានមន្ទីរជុំវិញខេត្ត អង្គភាពទាំង៣ ខេត្តរដ្ឋបាល ឃុំ សង្កាត់ មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើននាក់។

ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ ខ្លឹមសារនិងរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យក្នុងរយៈពេល៩ខែ នៃឆ្នាំ ២០២៤ និងលើកទិសដៅបន្តឆ្នាំ ២០២៥ សមាជិកនៃអង្គវេទិការបានបញ្ចេញយោបល់ដែលបានលើកឡើងនូវបញ្ហា សំណូមពរនិងក្តីកង្វល់មួយចំនួនមាន ២៥បញ្ហា ក្នុងមានការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម

ការងារអភិវឌ្ឍមូលដ្ឋាន បញ្ហាថ្មីមាន២ ក្មេងទំនើងឡូឡានៅពេលយប់ និង ដើរលួចនៅពេលយប់ និងអ្នកចិញ្ចឹមសត្វត្រចៀកកាំ ជាដើម។
លោក ស្រេងសុ ផល បានមានប្រសាសន៍ថា គោលបំណងនៃវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យថ្ងៃនេះ គឺដើម្បី ជម្រាបជូន ដល់ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំភូមិ សហគមន៍ ប្រជាពលរដ្ឋ អំពីសកម្មភាពរបស់ក្រុមប្រឹក្សាក្នុងការបំពេញតួនាទីភារកិច្ចបម្រើសេវាជូនប្រជាពលរដ្ឋដោយអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យ ប្រកបដោយឆន្ទៈម្ចាស់ការនិងមនសិការប្រកបដោយ វីជ្ជាជីវៈព្រមទាំងធ្វើការឆ្លើយតបទៅនឹងតម្រូវការនានាដែលជាសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុង ក្រុងសិរីសោភ័ណ បន្ថែមដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខ ពេញចិត្តជឿជាក់គាំទ្រលើការដឹកនាំរបស់រដ្ឋបាលដែនដីនិងរាជរដ្ឋាភិបាលទាំងមូលផងដែរ។

លោកស្រេង សុផល បានមានប្រសាសន៍បន្តទៀតថា សមាជិកនៃអង្គវេទិការបានបញ្ចេញយោបល់ដែលបានលើកឡើងនូវបញ្ហា សំណូមពរនិងក្តីកង្វល់មួយចំនួនមាន ២៥បញ្ហា ក្នុងមានការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការងារអភិវឌ្ឍមូលដ្ឋាន បញ្ហាថ្មីមាន២ គឺក្មេងទំនើងឡូឡានៅពេលយបើ និង ដើរលួចនៅពេលយប់ និងអ្នកចិញ្ចឹមសត្វត្រចៀកកាំ។

ក្នុងនោះលោកលី សុវណ្ណារិទ្ធិ បានធ្វើការបកស្រាយរាល់បញ្ហា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តទី៤ ឆ្នាំ ២០២៤ថា ថ្ងៃនេះលោកនឹងបានធ្វើការបកស្រាយបំភ្លឺអំពីបញ្ហានានាជូនអ្នកដែលបានចូលរួមក្នុងអង្គវេទិកា បង្ហាញលើកយកមកជម្រាបជូនដូចជា បញ្ហា ការចំលងចំបុត្រ អត្រានុកូលដ្ឋាន ប្រជាពលរដ្ឋមកបញ្ជាក់ច្រើនខ្វះក្រដាសចម្លង លោកនិងបន្ថែមក្រដាសឱ្យបានច្រើនមិនឱ្យខ្វះបន្ត ការចេញប្លង់រឹងមានការយឺតយ៉ាវ លោកនិងពន្លឿននិងការការចេញប្លង់ឱ្យ សត្វពាហនៈ គោ ក្របី ដើរពេញថ្នល់ បណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ក្រុមហ៊ុនទឹក កខ្វក់ និងទឹកស្អាត កាយផ្លូវក្រឡុកមិនដាក់ផ្លាកសញ្ញាសំគាល់បណ្តាលឱ្យមានមនុស្សធ្លាក់ក្នុងរណ្តៅស្លាប់ ផួសជុលផ្លូវខូច និងធ្វើផ្លូវជាច្រើនខ្សែ ពិសេស បញ្ញា ក្មេងទំនើងឡូឡាពេលយប់ ដើរលួចនៅពេលយប់ និងអ្នកចិញ្ចឹមសត្វត្រចៀកកាំជាដើម។
ក្នុងនោះលោកលី សុវណ្ណារិទ្ធ មានប្រសាសន៍បន្តទៀតថា ការចិញ្ចឹកសត្វត្រចៀកកាំក្នុងក្រុងបែននេះ វាបណ្តាលឲ្យរំខានដល់អ្នករស់នៅជិតខ្លាំងសំបើមណាស់ ឮតែសំលេងបំពងរបស់មេក្រូយំសត្វត្រចៀកកាំចេកចាចពេញតែក្រុង អ្នកចិញ្ចឹមសត្វត្រចៀកទាំងអស់ក្នុងក្រុងសិរីសោភ័ណនេះ មានដល់ទៅជិត៣០កន្លែង សុទ្ធតែអត់ច្បាប់ទាំងអស់ លោកបានតម្រូវឲ្យមន្ត្រីជំនាញឱ្យម្ចាស់ចិញ្ចឹមសត្វត្រចៀកកាំទាំងអស់ត្រូវតែទៅសុំច្បាប់នៅរដ្ឋបាលព្រៃឈឺឱ្យបានគ្រប់គ្នាទាន់ពេល បើពុំមានច្បាប់ទេលោកនិងបញ្ឍប់ការចិញ្ចឹមសត្វត្រចៀកកាំបន្តទៀត ហើយពុំអនុញ្ញាឱ្យបន្តចិញ្ចឹមក្នុងទីប្រជុំជនទៀតឡើយ។
ចំណែកក្មេងទំនើង ចូលចិត្តស្រែកឡូឡានៅពេលយប់ និងដើរលួចក្នុងភូមិនៅពេលយប់ មេភូមិទាំងអស់ត្រូវ ត្រូវតាមដានយកមកណែនាំនិងឱ្យប្រដៅ កុំឱ្យវាបង្កទៅជារឿងធំអាចជាប់គុកច្រវ៉ាក់បាន ៕
ដោយ ៖ វ៉ាន់ ណាង

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


