ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ត្រៀមទីតាំងសម្រាប់បូជាសពអ្នកដែលស្លាប់ដោយកូវីដ-១៩
នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យការត្រៀមរៀបចំមណ្ឌលចត្តាឡីស័ក របស់បណ្ដារដ្ឋបាលស្រុក និងទីតាំងសម្រាប់បូជាសព អ្នកដែលបានស្លាប់ដោយសារកូវីដ-១៩ ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានណែនាំ ដល់រដ្ឋបាលស្រុកទាំងអស់ ត្រូវពិនិត្យរកពីទីតាំងសមរម្យ ជៀសវាងប៉ះពាល់ដល់ការសិក្សារៀនសូត្ររបស់ក្មួយៗសិស្សានុសិស្ស និងត្រូវរៀបចំកែលំអ និងបំពេញបន្ថែម នៅផ្នែកដែលខ្វះខាត ដូចជាប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹកស្អាត បន្ទប់ទឹក បន្ទប់អនាម័យ ដោយធ្វើយ៉ាងណា បានបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ អាចស្នាក់នៅ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កផងដែរ ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានបន្តដំណើរអញ្ជើញចុះពិនិត្យកន្លែងត្រៀមសម្រាប់បូជាសព ដែលស្លាប់ដោយសារកូវីដ-១៩ នៅវត្តជោតនារាមបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម និងបានចាត់ ឯកឧត្តមអភិបាលរងខេត្តដឹកនាំថ្នាក់ដឹកនាំខ្មែរ-ឥស្លាម និងមន្ត្រីជំនាញ រួមជាមួយអាជ្ញាធរស្រុក ចុះពិនិត្យទីតាំងបូជាសពប្រជាពលរដ្ឋខ្មែរឥស្លាម ក្នុងករណីមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅភូមិឈើទើត ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ផងដែរ ។

គូសបញ្ជាក់ថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានធ្វើការណែនាំ ដល់រដ្ឋបាលស្រុកនីមួយៗ ដើម្បីរៀបចំមណ្ឌលចត្តាឡីស័ក ដើម្បីត្រៀមលក្ខណៈជាស្រេច ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩។ ទន្ទឹមនឹងនោះ ការត្រៀមមករៀបចំមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលស្រុកនាពេលនេះ គឺជាការត្រៀមលក្ខណៈក្នុងករណីដែលមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលខេត្ត មានចំនួនអ្នកពាក់ព័ន្ធ និងអ្នកសង្ស័យករណីកូវីដ១៩ មកធ្វើចត្តាឡីស័ក លើសពីចំនួននៃការត្រៀមទុករបស់រដ្ឋបាលខេត្តនោះ ។

គួររំលឹកថា រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្តចំនួន២កន្លែង គឺ ១.នៅសណ្ឋាគារមេគង្គ ២.នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ដែលមានចំនួន២៦០បន្ទប់ ស្មើនឹង ៥៨៥គ្រែ។ បន្ថែមពីនេះ នៅតាមបណ្តាស្រុកនីមួយៗ បានត្រៀមទីតាំង សម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក ផងដែរ ក្នុងនោះ មាន ៖
-នៅស្រុកចំការលើ បានត្រៀម ៣កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័ក ប្រមាណ ២៥០នាក់។
-នៅស្រុកព្រៃឈរ បានត្រៀម ០១កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៦០នាក់ ។
-ស្រុកជើងព្រៃ បានត្រៀម ០១កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៨០នាក់ ។
-នៅស្រុកបាធាយ មាន០១ទីតាំង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៦០នាក់ ។
-ស្រុកកំពង់សៀម បានត្រៀម ០១កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៥០នាក់
-ស្រុកកងមាស បានត្រៀម ០២កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៧០នាក់
-ស្រុកស្រីសន្ធរ បានត្រៀម ០១កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ២០នាក់
-ស្រុកកោះសូទិន បានត្រៀម ០២កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៣០នាក់
-ស្រុកស្ទឹងត្រង់ បានត្រៀម ០១កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ២០នាក់ ៕




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


