ព័ត៌មានជាតិ
ប.ស.ស បើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការអនុវត្តថវិកាតាមនីតិវិធី និងការគ្រប់គ្រងហិរញ្ញវត្ថុ”
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការអនុវត្តថវិកាតាមនីតិវិធី និងការគ្រប់គ្រងហិរញ្ញវត្ថុ” នៅទីស្នាក់ការកណ្ដាល ប.ស.ស រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក របស់នាយកដ្ឋានគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ និងគណនេយ្យ នៃបេឡាជាតិសន្តិសុខសង្គម ប្រមាណជាង ២០ រូប។

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការអនុវត្តថវិកាតាមនីតិវិធី និងការគ្រប់គ្រងហិរញ្ញវត្ថុ”កាលពីថ្ងៃទី ១២ ធ្នូ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិករបស់នាយកដ្ឋានគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ និងគណនេយ្យ ទាំងអស់ នឹងយកចិត្តទុកដាក់ស្ដាប់ការធ្វើបទបង្ហាញ និងសាកសួរទៅកាន់គ្រូឧទ្ទេស ឱ្យបានផុសផុល ដើម្បីទទួលបានចំណេះដឹង និងបទពិសោធថ្មីៗ យកទៅបំពេញការងារក្នុងអង្គភាព ប្រកបដោយប្រសិទ្ធភាព និងបន្តចែករំលែកចំណេះដឹងទៅដល់ក្រុមការងារផ្សេងៗ ទៀត។

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលស្ដីពី “ការអនុវត្តថវិកាតាមនីតិវិធី និងការគ្រប់គ្រងហិរញ្ញវត្ថុ”ខាងលើនេះ មានការធ្វើបទបង្ហាញដោយ លោក ជា ម៉េង ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានថវិកា និងលោក ស៊ុន សុវណ្ណសាល អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


