ព័ត៌មានជាតិ
បណ្ឌិត សៀន សុវណ្ណា៖ ការលើកកម្ពស់គុណភាពអប់រំ គឺដើម្បីអភិវឌ្ឍន៍យុវជនឱ្យក្លាយជាទំពាំងស្នងឫស្សី
លោកបណ្ឌិត សៀន សុវណ្ណា រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៃសាលា អន្តរជាតិ ភ្យូឆឺរប្រាយបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានការលើកកម្ពស់គុណភាពអប់រំ ដើម្បីអភិវឌ្ឍធនធានមនុស្សនៅក្នុងព្រះរាជាណាចកកម្ពុជាសំដៅឱ្យយុវជនកម្ពុជាក្លាយជាទំពាំងស្នងឫស្សីសម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសនាពេលអនាគត។

លោកបណ្ឌិត លើកឡើងបែបនេះ នៅក្នុងពិធីប្រគល់វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិនិងមធ្យមសិក្សាទុតិយភូមិ ជូនដល់សិស្សានុសិស្សជ័យលាភី សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ព្រមទាំង ផ្តល់ប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តជូនសិស្សានុសិស្សរៀនពូកែ និងលោកគ្រូ អ្នកគ្រូដែលមាន ស្នាដៃឆ្នើមនៃសាលាអន្តរជាតិភ្យូឆឺរប្រាយខេត្តសៀមរាបនាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។
រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បន្តថា ដើម្បីចូលរួមអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងគ្រួសារឲ្យស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា សូមមាតា បិតា ឬ អ្នកអាណាព្យាបាលសិស្សទាំងអស់ ត្រូវអប់រំកូន ប្អូន និងចៅនៅផ្ទះរៀងៗខ្លួន ឱ្យពួកគាត់ស្រលាញ់ការសិក្សាពេញមួយជីវិត និងយកចិត្តទុកដាក់ខ្ពស់ លើការសិក្សា ដើម្បីទទួលចំណេះដឹង ជំនាញ និងបំណិនសម្រាប់បន្តការសិក្សានៅសាកលវិទ្យាល័យក្នុង និងក្រៅបរទេសប្រកបដោយជោគជ័យ សំដៅអភិវឌ្ឍជីវិតខ្លួនឯង គ្រួសារ និងចូលរួមអភិវឌ្ឍប្រទេសជាតិ។

លោកបណ្ឌិត សៀន សុវណ្ណា វាយតម្លៃខ្ពស់ និងកោតសរសើរដ៏ស្មោះចំពោះគណៈគ្រប់គ្រង បុគ្គលិក និងលោកគ្រូ អ្នកគ្រូ នៃសាលា អន្តរជាតិភ្យូឆឺរប្រាយទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំង កាយចិត្ត និងប្រាជ្ញា មានឆន្ទៈមោះមុត មានការប្តេជ្ញាចិត្តខ្ពស់ និងមានគំនិតច្នៃប្រឌិត ក្នុងការដឹកនាំគ្រប់គ្រង បង្ហាត់បង្រៀន និងអប់រំណែនាំ សិស្សានុសិស្សស្របតាមគោលនយោបាយបាយ បទដ្ឋានគតិយុត្ត ផែនការយុទ្ធសាស្ត្រ ផែនការបណ្តុះបណ្តាល និងផែនការសកម្មភាពរបស់សាលា។ លោកក៏បាន ជំរុញលើកទឹកចិត្តដល់សិស្សានុសិស្ស ឱ្យខិតខំរៀនសូត្រលើមុខវិជ្ជាផ្សេងៗ បន្ថែមទៀតដើម្បីបង្កើនសមត្ថភាព ចំណេះដឹង ចំណេះធ្វើ និងបច្ចេកវិទ្យា ឈានឱ្យទាន់សភាពការសង្គមជាតិនិងសកលលោក និងត្រូវប្រកាន់ខ្ជាប់នូវវិន័យ សេចក្តីថ្លៃថ្នូរ និងរក្សាសាមគ្គីភាពនៅក្នុងគ្រប់មជ្ឈដ្ឋាន ពិសេសគឺត្រូវមានសីលធម៌ សុជីវធម៌ គុណធម៌ ដែលជាលក្ខណៈសម្បត្តិចាំបាច់មិនអាចខ្វះបានដើម្បីក្លាយខ្លួនជាពលរដ្ឋល្អមានប្រយោជន៍សម្រាប់សង្គមជាតិ៕
ដោយ៖ គឿនវេត

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


