ព័ត៌មានជាតិ
ក្រុមការងារបច្ចេកទេសគណនេយ្យ នៃអគ្គនាយកដ្ឋានរតនាគារជាតិ មកស្វែងយល់ពីការអនុវត្តថវិការបស់ ប.ស.ស
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ បានដឹកនាំក្រុមការងារបច្ចេកទេសគណនេយ្យ នៃ ប.ស.ស. ជួបប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសគណនេយ្យ នៃអគ្គនាយកដ្ឋានរតនាគារជាតិ ដែលដឹកនាំដោយលោក ឈាន ហៀង ទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្នាក់ការកណ្ដាល ប.ស.ស។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស បានបញ្ជាក់ឱ្យដឹងថា ជំនួបប្រជុំពិភាក្សានេះ ធ្វើឡើងដើម្បីសិក្សាស្វែងយល់អំពីការអនុវត្តថវិកា របស់ ប.ស.ស. និង ការគ្រប់គ្រងហិរញ្ញវត្ថុ និងការអនុវត្តចំណូល-ចំណាយថវិកា ស្របតាមនីតិវិធីដំណើរការ នៃគ្រឹះស្ថានសាធារណៈរដ្ឋបាល។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប.ស.ស មានសមាជិកកើនឡើងដល់ជាង ២,៧ លាននាក់ហើយ នៅទូទាំងប្រទេស ក្នុងនោះបុគ្គលស្ថិតក្នុងវិស័យសាធារណៈមានចំនួនជិត ៥០ ម៉ឺននាក់ បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្ដីពីការងារមានចំនួនជាង ១,៦ លាននាក់ បុគ្គលស្វ័យនិយោជន៍មានចំនួនជាង ៤៣ ម៉ឺននាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួនជិត ១៤ ម៉ឺននាក់ ដោយជាសហព័ទ្ធ (ប្រពន្ធ ឬ ប្តី) មានចំនួន ៣៦ ៦១២ នាក់ និងកូនមានចំនួន ១០២ ៧៨៨ នាក់៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


