ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ ការចូលរួមបរិច្ចាគឈាម បង្ហាញពីសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមក
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ការការចូលរួមបរិច្ចាកឈាមរបស់សប្បុរសជន បង្ហាញពីសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមក។ ការលើកឡើងនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ «កម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត» ដែលរៀបចំឡើងដោយសាលាភូមិន្ទរដ្ឋបាល សហការជាមួយ ស.ស.យ.ក. វិស័យមុខងារសាធារណៈ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម។

ថ្លែងនាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការចែករំលែកឈាម មានអត្ថន័យស្មើនឹងការចែករំលែកការយកចិត្តទុកដាក់ ការឈឺឆ្អាល ក្តីស្រលាញ់ និងការរួមសុខរួមទុក្ខជាមួយអ្នកត្រូវការឈាមជាចំបាច់ដើម្បីសង្គ្រោះជីវិត ដែលបានសបញ្ជាក់អំពីភាពជាគម្រូរបស់ប្រជាពលរដ្ឋដែលជាកោសិការនៃសង្គមជាតិ ដែលគ្រប់សកម្មភាពទាំងអស់ដែលផ្តល់ផលវិជ្ជមាន ចំពោះសង្គម សុទ្ធតែមានតម្លៃដ៏ធំធេង ទោះបីជាសកម្មភាពនោះតូចឬធំក៏ដោយ អ្វីដែលចំបាច់បំផុតគឺឆន្ទៈ ក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្សដែលត្រូវការឈាម ដែលអ្នកបរិច្ចាគឈាមអាចធ្វើទៅបាន។
ក្នុងស្មារតីរួបរួមសាមគ្គីនេះ ឯកឧត្តមថា ការចូលរួមរបស់សប្បុរសជននាពេលនេះ បានបង្ហាញនូវរូបភាពថ្មីមួយនៃវីរជន ដែលបានលៈបង់ឈាមស្រស់ ទោះមិនមែនក្នុងរូបភាពនៃការស្វែងរកសុខសន្តិភាព ទោះមិនពាក់ព័ន្ធទៅលើការរក្សាស្ថេរភាព ឬការចូលរួមសមរភូមិសង្គ្រាម តែជាសកម្មភាពចេះជួយគ្នាទៅវិញទៅមក ភាតរភាពនៃការជួយគ្នា សាមគ្គីភាព ជាពិសេសការផ្សារភ្ជាប់រវាងមន្ត្រីរាជការ ជាមួយនឹងប្រជាពលរដ្ឋទូទៅ។

ជាមួយគ្នានេះ ឯកត្តម ហ៊ុន ម៉ានី ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃដល់សាលាភូមិន្ទរដ្ឋបាល ស.ស.យ.ក. វិស័យមុខងារសាធារណៈ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមដែលបានខិតខំរៀបចំកម្មវិធីនាពេលនេះឡើង ដែលជាកាយវិការដ៏ប្រពៃ និងជាគម្រូល្អក្នុងសង្គមជាតិ ក្នុងនាមជាមន្ត្រីរាជការផងដែរ។ ឯកឧត្តមសង្ឃឹមថា តាមរយៈកម្មវិធីនេះ នឹងអាចជំរុញសកម្មភាពមនុស្សធម៌ឱ្យកាន់តែផុលផុស និងមានការចូលរួមពីសំណាក់ក្រសួង ស្ថាប័ន គ្រឹះស្ថានបណ្តុះបណ្តាលដទៃបន្ថែមទៀត។
តាមរបាយការណ៍ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានឱ្យដឹងថា កន្លងមក សាលាភូមិន្ទរដ្ឋបាល ធ្លាប់បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំ«កម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត» ចំនួន ៦លើក រួចមកហើយ ដែលមានអ្នកចូលរួមផ្តល់ឈាមសរុប ៦៥៩អង្គ/នាក់។ សម្រាប់លើកទី៧ នេះ ប្រព្រឹត្តទៅរយៈពេលពេញ ១ថ្ងៃពេញ ដោយមានការចូលរួមស្ម័គ្រចិត្តបរិច្ចាគយ៉ាងសស្រាក់សស្រាំពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ស.ស.យ.ក. វិស័យមុខងារសាធារណៈ សាស្ត្រាចារ្យ បុគ្គលិក គណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល ព្រមទាំងព្រះសង្ឃ និងសិស្ស-និស្សិត ជាកម្មសិក្សាការី សិស្សមន្ត្រីជាន់ខ្ពស់ និងសប្បុរសជនផ្សេងទៀត សរុប ២២២អង្គ/នាក់។

ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត សុខ ប៉ូល ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានសម្តែងការស្វាគមន៍ដោយមោទនភាព ដល់សប្បុរសជនទាំងអស់ដែលបានធ្វើអំណោយទាន និងសកម្មភាពគ្រប់បែបយ៉ាងក្នុងការជំរុញការបរិច្ចាគឈាមដោយពេញចិត្ត និងមិនទទួលកម្រៃ ក្នុងការចូលរួមចំណែកជួយសង្គ្រោះជនរងគ្រោះ។ លោកប្រធានមជ្ឈមណ្ឌល បានលើកឡើងថា យុទ្ធនាការនាថ្ងៃនេះ ជាប្រធានបទដ៏មានអត្ថន័យសម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងសំខាន់២គឺ៖ ១).បង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងជំរុញការលើកកម្ពស់ប្រជាជនទូទៅចូលរួមធ្វើសកម្មភាព ជាមួយនឹងសេវាកម្មជាតិផ្តល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឱ្យបាននូវការផ្តល់ជូនឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាម និងគ្រប់មន្ទីរពេទ្យទាំងអស់ដោយមិនមានការរើសអើងជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយ។ ២).ផ្សារភ្ជាប់សកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។
លោកប្រធានមជ្ឈមណ្ឌល បានបញ្ជាក់ថា ការបរិច្ចាគឈាមមិនប៉ះពាល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណាអាចផលិតឈាមបានទេ។ ការបរិច្ចាគឈាមមិនត្រឹមតែមិនមានផលប៉ះពាល់សុខភាពទេ ថែមទាំងមានអត្ថប្រយោជន៍សម្រាប់បុគ្គលផ្ទាល់ខ្លួន សង្គមជាតិ និងបរមជាតិខាងមុខ៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


