ព័ត៌មានជាតិ
នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី តម្លៃដំឡូងមីងើបឡើងបន្តិច គឺ១គីឡូក្រាម តម្លៃ៣០៥រៀល
ចាប់ពីដើមឆ្នាំ២០២៥នេះ កសិករហាក់មានការត្រេកអរនឹងតម្លៃទីផ្សាដំឡូងមីឡើងថ្លៃបន្តិច គឺ១គីឡូក្រាមមានតម្លៃ៣០៥រៀល ដែលតម្លៃក្នុងចុងឆ្នាំ២០២៤ គឺត្រឹមតែ២៥០រៀលប៉ុណ្ណោះ។ ប្រជាកសិករនៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានចាប់ផ្តើមប្រមូលផលដំឡូងមីក្នុងពេលដែលតម្លៃចាប់ផ្តើមងើបឡើងវិញនៅពេលនេះ។

កសិករឈ្មោះ សម សុភ័ក្រ មានអាយុ៤០ឆ្នាំ រស់នៅភូមិ ឡាប៉ាខេ ឃុំស្រែខ្ទុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានឱ្យដឹងថា សព្វថ្ងៃ លោកបានដាំដំណាំដំឡូងមីនៅលើផ្ទែដីចំនួន២៥ហិកតា។ អ្វីដែលរូបគាត់ ក៏ដូចជាកសិករដទៃទៀត សម្រេចចិត្តក្នុងការប្រមូលផលដំឡូងមីនៅពេលនេះ ពីព្រោះចាប់ពីដើមឆ្នាំ២០២៥នេះ តម្លៃដំឡូងហាក់មានការឡើងថ្លៃបន្តិច ស្របពេលដែលកសិករនាំគ្នាទន្ទឹងរង់ចាំការហើបឡើងតម្លៃនេះ។
កសិកររូបនេះ បានបន្តថា នៅចុងឆ្នាំ២០២៤ ទីផ្សាដំឡូងមីក្នុងមួយគីឡូក្រាមតម្លៃត្រឹម២៥០ទៅ២៧០រៀលប៉ុណ្ណោះ តែចាប់ពីដើមឆ្នាំថ្មី ខែមករានេះមក ហាងឆេងដំឡូងមីបានឡើងថ្លៃមួយកម្រិតបន្ថែមទៀត គឺលក់៣០៥រៀលក្នុងមួយគីឡូក្រាម។ លោកបន្ថែមថា ទោះបីហាងឆេងដំឡូងហើបឡើងបន្តិចពិតមែនតែសម្រាប់រូបលោកក៏មិនទាន់បានគិតថា ចំណេញបានគួរសមនោះដែរ បើធៀបនឹងឆ្នាំមុនៗ។ ងាកមកពេលនេះ គឺតម្លៃនៅរាងទាបបើធៀបនឹងឆ្នាំមុន ប៉ុន្តែ សម្រាប់រូបលោកផ្ទាល់មិនសូវមានបញ្ហាប្រឈមប៉ុន្មាននោះទេ ដោយសារលោកមានសម្ភារៈខ្លួនឯង និងដីចម្ការផ្ទាល់ខ្លួន ទើបមិនសូវបារម្ភពីការខាតបង់។ ប៉ុន្តែ សម្រាប់កសិករផ្សេងអាចមិនសូវបានប្រាក់ចំណេញប៉ុន្មានឡើយ ព្រោះដំឡូងមីក្នុងតម្លៃ៣០៥រៀលនេះ គឺនៅតម្លៃទាបនៅឡើយដោយកសិករខ្លះ ពុំមានដីផ្ទាល់ខ្លួន ត្រូវជួលដីគេផង និងជួលគ្រឿងចក្រភ្ជួររាស់ផង ហើយដល់ពេលប្រមូលផលទូទាត់មកអាចចំណេញខ្លះទៀតមិនទទួលបានប្រាក់ចំណេញ ឬខ្លះទៀតទូទាត់អាចខាតបង់ថែមទៀតផង។

កសិកររូបនេះ បានផ្ដាំទៅម្ចាស់ចំកាផ្សេងទៀត បើអាចប្រមូលផលដំឡូមីនៅក្នុងតម្លៃ៣០៥រៀលក្នុងមួយគីឡូនេះបាន ក៏នាំគ្នាស្រូតដកលក់ទៅ ព្រោះគាត់គិតថាតម្លៃពេលនេះ អាចទទួលយកបានហើយ។ តែសម្រាប់រូបគាត់ផ្ទាល់វិញ គឺមានគ្រឿងចក្រនិង ដីផ្ទាល់ខ្លួន គឺអាចដកមួយចំនួន និងមួយចំនួនទៀត គ្រោងនឹងដកនៅក្នុងខែមេសាក្រោយចូលឆ្នាំខ្មែររួច ព្រោះរំពឹងថា ក្រែងតម្លៃអាចកើនឡើងជាងនេះបន្ថែមទៀត។
ដោយឡែក ងាកមកម្ចាស់ដេប៉ូទិញដំឡូងមីក្នុងស្រុកកែវសីមា ឈ្មោះ សុរិន វុទ្ធា វិញ បានលើកឡើងថា ក្នុងឆ្នាំ២០២៤ ទីផ្សាដំឡូងមី មិនសូវតម្លៃល្អនោះទេសម្រាប់កសិករដាំដំឡូងមី។ ប៉ុន្តែ ចាប់ពីដើមឆ្នាំ២០២៥មក តម្លៃហាក់មានការហើបឡើងបន្តិច បើគិតត្រឹមថ្ងៃទី១៣ ខែមករា គឺតម្លៃដំឡូងមីក្នុងមួយគីឡូក្រាម ៣០៥រៀល។ ម្ចាស់ដេប៉ូនេះ បានជំរុញដល់កសិករដែលប្រកបរបរកសិកម្មដាំដំឡូងមីទាំងអស់ បើអាចដកប្រមូលផលបាន ស្រូតដកចាប់ពីដើមខែមករានេះកាន់តែប្រសើរ ព្រោះបើដល់ពេលក្រោយចូលឆ្នាំចិន វៀតណាមរួច តម្លៃ គឺមិនទៀងនោះទេ ឬអាចធ្លាក់ចុះវិញទៀតផង។

ចំណែក លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានអះអាងឱ្យដឹងថា ប្រជាពលរដ្ឋប្រកបរបរកសិកម្មដាំដំណាំដំឡូងមីក្នុងខេត្តមណ្ឌលគិរីមានផ្ទៃដីចំនួនជាង១២ម៉ឺនហិកតា ហើយកសិករបានប្រមូលផលលើផ្ទៃដីប្រមូលផលដំណាំដំឡូងមីគិតត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានចំនួន១ ៦០៣៧ហិកតា បរិមាណផលសរុប ២៥៤ ៤៥២ តោន ទិន្នផលមធ្យម ១៥,៨៦៧ តោន/ហិកតា។ លោកបញ្ជាក់ថា ចាប់ពីខែមករា ឆ្នាំ២០២៥នេះ ហាងឆេងដំឡូងមីក្នុងខេត្តមណ្ឌលគិរី គឺតម្លៃសមរម្យ៕

ដោយ៖ រៀម សុខហេង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


