ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ថា «គម្រោងងាយស្រួលរៀន» ជួយពង្រឹងការអប់រំកម្រិតបឋមសិក្សាដល់សិស្សនៅតំបន់ដាច់ស្រយាល
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា តាមរយៈគម្រោងងាយស្រួលរៀន (Easy to Learn) បានចូលរួមចំណែកច្រើនក្នុងការពង្រឹង និងអភិវឌ្ឍន៍ការអប់រំកម្រិតបឋមសិក្សារបស់កុមារនៅតាមតំបន់ដាច់ស្រយាលនៅកម្ពុជា។ នេះបើតាមហ្វេសប៊ុកផេករបស់ក្រសួងអប់រំ។

ការលើកឡើងនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំ ស្តីពីការបង្ហាញលទ្ធផលវាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូងរបស់គម្រោងងាយស្រួលរៀន (Easy to Learn) ជាមួយទីភ្នាក់ងារ KOICA និង Childfund Cambodia។

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានលើកឡើងថា តាមរយៈគម្រោងងាយស្រួលរៀននេះ ជួយអភិវឌ្ឍគុណភាពអប់រំនៅកម្រិតថ្នាក់បឋមសិក្សាតាមតំបន់ដាច់ស្រយាលនៅកម្ពុជា ដោយក្នុងនោះ បានបំពាក់បច្ចេកវិទ្យាព័ត៌មានទំនើប និងសម្ភារៈឧបទេសជាច្រើន ដូចជាតាប្លេត ឧបករណ៍បង្រៀន សៀវភៅ ការសាងសង់សាលារៀន និងបណ្ណាល័យ ដើម្បីជួយឱ្យកុមារអាចឆាប់ចេះអាន និងសរសេរ ឆ្លើយតបនឹងចក្ខុវិស័យរបស់ក្រសួងអប់រំ ។
បណ្ឌិតសភាចារ្យ បានបន្តថា គម្រោងនេះបានផ្លាស់ប្តូរទម្លាប់បង្រៀនរបស់គ្រូ ការគ្រប់គ្រងសាលារៀនរបស់នាយក/នាយិកា បណ្ណារក្ស ហេដ្ឋារចនាសម្ព័ន្ធ សម្ភាររៀន និងបង្រៀន ការរៀបចំថ្នាក់រៀន ការជួយកុមារពិការ កម្មវិធីប្រឹក្សាកុមារី កម្មវិធីអាហារូបករណ៍ កម្មវិធីបំណិនជីវិត ការកៀរគររកប្រភពថវិកាអភិវឌ្ឍន៍សាលា កិច្ចសហការរវាងគណៈកម្មការគ្រប់គ្រងសាលារៀន និងឪពុកម្តាយសិស្ស ជាពិសេសគម្រោងបានផ្តល់នូវវគ្គបណ្តុះបណ្តាលសមត្ថភាពដល់ក្រុមគោលដៅផងដែរ។

បើតាមក្រសួងអប់រំ គម្រោងងាយស្រួលរៀន រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់គុណភាពអប់រំបឋមសិក្សាសម្រាប់កុមារនៅតំបន់ដាច់ស្រយាលក្នុងខេត្តក្រចេះ និងជំរុញលទ្ធផលសិក្សារបស់ពួកគេឱ្យកាន់តែល្អប្រសើរឡើង។ គម្រោងនេះបានបញ្ចប់កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីបានអនុវត្តសកម្មភាពអស់រយៈ៣ឆ្នាំក្នុងសាលារៀនគោលដៅចំនួន៩ ដែលមានសកម្មភាពសំខាន់ៗដូចជា៖ កែលម្អបរិយាកាសរៀន ការបង្រៀន និងការរៀនស្របតាមគោលនយោបាយសាលាកុមារមេត្រី ពង្រឹងប្រព័ន្ធក្នុងសាលារៀន បណ្តុះបណ្តាលគ្រូ និងអ្នកគ្រប់គ្រងសាលារៀន កៀរគរកុមារដែលគ្រប់អាយុចុះឈ្មោះចូលរៀន បង្កើតបណ្ណាល័យ និងធ្វើផែនការកែលម្អសាលារៀន៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


