ព័ត៌មានជាតិ
គ្រូពេទ្យព្យាបាល មិនត្រូវបើកថ្នាំជូនសមាជិក ប.ស.ស ដោយមិនទាន់ពិគ្រោះ និងពិនិត្យព្យាបាលជំងឺឡើយ
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) បានអះអាងថា គ្រូពេទ្យព្យាបាល មិនត្រូវបើកថ្នាំជូនសមាជិក ប.ស.ស ដោយមិនទាន់បានពិគ្រោះ និងពិនិត្យព្យាបាលជំងឺឡើយ ព្រោះអាចបង្កឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬបណ្តាលឱ្យបាត់បង់ជីវិតផងដែរ។

បើតាម ប.ស.ស. ដើម្បីទទួលបានសេវាព្យាបាល និងផ្តល់ការព្យាបាលត្រឹមត្រូវ សមាជិក ប.ស.ស ត្រូវទទួលបានការពិនិត្យព្យាបាលត្រឹមត្រូវមុនពេលចេញវេជ្ជបញ្ជា និងបើកថ្នាំ។ សមាជិក ប.ស.ស.ទាំងអស់ មិនត្រូវទទួលទានថ្នាំដោយមិនទាន់បានពិគ្រោះជាមួយគ្រូពេទ្យនោះឡើយ។ ត្រូវហ៊ានសាកសួរគ្រូពេទ្យពេលគ្រូពេទ្យបើកថ្នាំដោយមិនទាន់បានពិគ្រោះជំងឺ ឬ ពិនិត្យជំងឺត្រឹមត្រូវ។

ប.ស.ស. បានបន្តថា ចំពោះគ្រូពេទ្យព្យាបាលវិញ ត្រូវព្យាបាលជូនសមាជិក ប.ស.ស ស្របតាមក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ដោយមិនត្រូវបើកថ្នាំជូនសមាជិក ប.ស.ស ដោយមិនទាន់បានពិគ្រោះ និងពិនិត្យព្យាបាលជំងឺឡើយ ព្រោះអាចបង្កឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់រួមមានប៉ះពាល់សុខភាពរាងកាយធ្ងន់ធ្ងរ ជំងឺស៊ាំទៅនឹងថ្នាំពេទ្យពិបាកព្យាបាល ឬវិវត្តទៅជាជំងឺអ្វីមួយផ្សេងទៀត អាចរងប្រតិកម្មថ្នាំពេទ្យ ហើយករណីធ្ងន់ធ្ងរអាចបណ្តាលឱ្យបាត់បង់ជីវិត។

ប.ស.ស បានលើកឡើងទៀតថា សមាជិក ប.ស.ស និងគ្រូពេទ្យព្យាបាលទាំងឡាយណាដែលបានសមគំនិតគ្នាដោយចេតនាក្នុងគោលបំណងកេងចំណេញផលប្រយោជន៍ពី ប.ស.ស នោះ ប.ស.ស នឹងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ក្រៅពីនេះ ប.ស.ស នឹងមិនអនុញ្ញាតឱ្យបន្តប្រើប្រាស់សេវា ប.ស.ស បន្តទៀតឡើយ និងត្រូវសងត្រឡប់មកវិញទឹកប្រាក់ដែលបានកេងចំណេញនៅតាមការខាតបង់របស់មូលនិធិសន្តិសុខសង្គម។ ចំណែកមូលដ្ឋានសុខាភិបាលជាដៃគូ នឹងត្រូវផ្តាច់កិច្ចព្រមព្រៀងជាមួយ ប.ស.ស ដោយមិនអនុញ្ញាតឱ្យបន្តផ្តល់សេវាជូនសមាជិក ប.ស.ស. ទៀតឡើយ និងត្រូវសងត្រឡប់មកវិញទឹកប្រាក់ដែលបានកេងចំណេញនៅតាមការខាតបង់របស់មូលនិធិសន្តិសុខសង្គម៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


