ព័ត៌មានជាតិ
កសិករស្រុកមោងឫស្សី ចង់ចូលរួមក្នុងសហគមន៍កសិកម្មទំនើប ដាំដុះពូជស្រូវខ្មែរមានទីផ្សារខ្ពស់
ក្រោយទទួលបានការណែនាំជាបន្តបន្ទាប់ពីក្រសួងកសិកម្ម ប្រជាកសិករនៅក្នុងភូមិកូនខ្លុង រួមនិងភូមិមួយចំនួនទៀត ក្នុងឃុំព្រៃតូច ស្រុកមោងឬស្សី បានបង្ហាញបំណងចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប និងប្ដូរពីការដាំដុះស្រូវប្រភេទមិនសូវមានទីផ្សារ មកដាំដុះប្រភេទ ស្រូវសែនក្រអូប និងផ្ការំដួល ដែលជាពូជរបស់ខ្មែរកំពុងមានតម្រូវការទីផ្សារខ្ពស់ ជំនួសស្រូវស្រាលវិញ។

អ្នកស្រី ឈន ស៊ីមកសិករនៅក្នុងភូមិកូនខ្លុងបានឲ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី២៨ ខែមករា នេះថា ការសម្រេចងាកមកដាំដុះតាមការណែនាំនេះ គឺជាការល្អប្រសើរសម្រាប់កសិករ មិនកង្វល់ពីបញ្ហាប្រឈមទីផ្សារ ហើយអាចទទួលបានចំណូលផ្គត់ផ្គង់គ្រួសារបានទាន់ពេល មិនបារម្ភប្រឈមទីផ្សារ ឬក្រុមឈ្មួញដើរទម្លាក់តម្លៃតាមអំពើចិត្ត ដែលធ្វើឲ្យកសិករ ឬក្រុមគ្រួសារអ្នកស្រីផ្ទាល់ប៉ះពាល់ដល់ផ្លូវចិត្តគ្រាដែលប្រមូលទិន្នផលម្តងៗ។
អ្នកស្រីបន្តថា «បើយើងគិតទៅ ការណែនាំរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម គឺបានគិតគូរដល់កម្រិតជីវិភាពរបស់កសិករយើង យើងគួរនាំគ្នាធ្វើតាមការណែនាំសម្រាប់ខ្ញុំគឺធូរចិត្តច្រើន ហើយមានទឹកចិត្តទៅលើការដាំដុះក្នុងឆ្នាំនេះព្រោះលក់ដូរមិនលំបាកដូចសព្វដង»។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានបញ្ជាក់ថា ការដាំដុះពូជស្រូវរបស់ខ្មែរប្រភេទស្រូវសែនក្រអូបនៅក្នុងខេត្តបាត់ដំបង គឺនៅមានចំនួនតិចតួចនៅឡើយ។ ដោយផ្អែកតាមតម្រូវការនាំចេញទៅប្រទេសក្រៅ មន្ទីរក៏ដូចជាក្រសួងកសិកម្មបានជំរុញឲ្យកសិករងាកមកដាំដុះពូជស្រូវតាមការណែនាំវិញ។ ក្នុងនោះការចងក្រងជាសហគមន៍កសិកម្មទំនើបបង្កើតឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឲ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ ដែលនឹងជួយជំរុញសេដ្ឋកិច្ចក្នុងគ្រួសារ លើកកម្ពស់កម្រិតជីវភាពកសិករឲ្យបានកាន់តែប្រសើរថែមទៀត ខណៈការចងក្រងជាសហគមន៍មួយគឺធ្វើឡើងបានចាប់ពី ៥០ គ្រួសារឡើងទៅ៕
អត្ថបទ៖ សៅ សារិទ្ធ


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


