ព័ត៌មានជាតិ
ក្រសួងកិច្ចការនារី និងសមាគមសិល្បករខ្មែរ សហការគ្នាលើកកម្ពស់សមភាពយេនឌ័ តាមរយៈវិស័យសិល្បៈវប្បធម៌
ក្រសួងកិច្ចការនារី និងសមាគមសិល្បករខ្មែរ នឹងសហការគ្នាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី តាមរយៈវិស័យសិល្បៈវប្បធម៌។ ការសហការនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានទទួលជួបពិភាក្សាការងារជាមួយ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងគណប្រតិភូ នៅទីស្តីការក្រសួងកិច្ចការនារី នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។

ក្នុងជំនួបនេះ លោកស្រីរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះការដឹកនាំសមាគមសិល្បករខ្មែរដ៏ល្អរបស់ អ្នកឧកញ៉ា ដែលធ្វើឱ្យវិស័យសិល្បៈខ្មែរមានភាពរីកចំរើន និងសកម្មភាពជាយុទ្ធសាស្ត្រក្នុងការលើកកម្ពស់តម្លៃសីលធម៌សង្គមរបស់សិល្បករខ្មែរ ដើម្បីរក្សាឱ្យបាននូវកិត្តិយសសក្តិសមជាសិល្បករតំណាងជាតិតាមរយៈការអភិរក្ស អភិវឌ្ឍសិល្បៈវប្បធម៌ជាតិ។
លោកស្រី បានបញ្ជាក់ថា បេសកកម្មរបស់សមាគម ពិតជាមានភាពស៊ីសង្វាក់គ្នាជាមួយគោលបំណងរបស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ដើម្បីលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ក្នុងគោលដៅថែរក្សា ការពារវប្បធម៌ជាតិ ធានាដល់ការគោរពសីលធម៌សង្គម និងសុភមង្គលនៅក្នុងគ្រួសារ ដោយលើកកម្ពស់ស្ថានភាព តួនាទី សុខុមាលភាពស្រ្តីខ្មែរ។

ក្នុងកិច្ចពិភាក្សានេះ អ្នកឧកញ៉ា បានស្នើសុំឱ្យលោកស្រីរដ្ឋមន្ត្រី ផ្តល់នូវអនុសាសន៍ដល់សមាគមសិល្បករខ្មែរ អំពីសក្តានុពលដែលអាចសហការគ្នាទៅវិញទៅមក ក្នុងកិច្ចការងារជួយដល់សង្គមតាមរយៈវិស័យសិល្បៈវប្បធម៌ ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី។
ជាលទ្ធផល ស្ថាប័នទាំងពីរបានឯកភាពគ្នា ក្នុងកិច្ចសហការក្នុងភាពជាដៃគូតាមរយៈការ ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើសកម្មភាពគន្លឹះសំខាន់ៗដែលរួមមាន៖ ១.រៀបចំព្រឹត្តិការណ៍អប់រំផ្សព្វផ្សាយក្នុងទិវានៃក្តីស្រលាញ់ ១៤កុម្ភៈ តាមរយៈការផលិតសារអប់រំខ្លីៗដើម្បីផ្សព្វផ្សាយតាមទូរទស្សន៍ និងបណ្តាញសង្គម។ ២.រៀបចំព្រឹត្តិការណ៍អបអរសាទរទិវានារីអន្តរជាតិ ៨មីនា, ៣.ចូលរួមក្នុងយុទ្ធនាការ១៦ថ្ងៃ លុបបំបាត់អំពើហិង្សា, និង ៤. ទិវារក្មេងស្រី ក្នុងឆ្នាំ២០២៥ ខាងមុខនេះ៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


