ព័ត៌មានជាតិ
មន្ត្រីជំនាញសុខាភិបាល នឹងធ្វើបច្ចុប្បន្នភាពទិន្នន័យថ្មីទាក់ទិន ស្ថានភាពជំងឺអេដស៍នៅកម្ពុជា នៅឆ្នាំ ២០២៥
មន្ត្រីជំនាញសុខាភិបាលដោយមានការជួយគាំទ្របច្ចេកទេសពីអង្គការ UNAIDS ក្រុមអ្នកជំនាញអន្តរជាតិ និង អង្គការដៃគូអភិវឌ្ឍន៍ គ្រោងនឹងធ្វើបច្ចុប្បន្នភាពទិន្នន័យអំពីស្ថានភាពមេរោគអេដស៍នៅប្រទេសកម្ពុជា នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅឆ្នាំ ២០២៥ ហើយរំពឹងថា លទ្ធផលផ្លូវការអាចនឹងប្រកាសនៅអំឡុងខែមិថុនា ខាងមុខនេះ ក្រោយពីទទួលពិនិត្យបញ្ជាក់អង្គការ UNAIDS នៅថ្នាក់តំបន់។

លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា ការធ្វើបច្ចុប្បន្ន នៃស្ថានភាពមេរោគអេដស៍នេះ ត្រូវបានធ្វើឡើង ១ ឆ្នាំម្តង ដើម្បីឱ្យដឹងពីបច្ចុប្បន្នភាពពីចំនួនអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួនករណីឆ្លងថ្មី នៃមេរោគអេដស៍ ចំនួនករណីស្លាប់ទាក់ទងនឹងជំងឺអេដស៍ ក្រុមអាយុប្រជាជនដែលប្រឈមនឹងការឆ្លងមេរោគអេដស៍ខ្ពស់ជាងគេ និងបែងចែកទីតាំងភូមិសាស្ត្រ តំបន់ និងរាជធានី/ខេត្តណាដែលមានអត្រាប្រឈមនឹងការឆ្លងមេរោគអេដស៍ខ្ពស់ជាងគេ។

លោកវេជ្ជបណ្ឌិត បានបន្តថា លទ្ធផលនេះ នឹងត្រូវបានយកមកប្រើប្រាស់រៀបចំអន្តរាគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាព សក្ដិសិទ្ធិភាព និងឆ្លើយតបឱ្យចំទិសដៅ។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា បច្ចុប្បន្ននេះ យើងកំពុងតែប្រើប្រាស់លទ្ធផល នៃការប៉ាន់ស្មាន ឆ្នាំ ២០២៤ ដោយមានចំនួនអ្នករស់នៅជាមួយមេរោគអេដស៍ប្រមាណ ៧៦ ០០០ នាក់ ក្នុងនោះមានអ្នកជំងឺអេដស៍សកម្មដែលកំពុងទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ទាំង ៧៤ កន្លែង ចំនួន ៦៩ ៩៩៤ នាក់ ហើយប្រហែលនៅសល់អ្នករស់នៅជាមួយមេរោគអេដស៍ ៦ ០០០ នាក់ ទៅ ៧ ០០០ នាក់ នៅមិនទាន់បានដឹងខ្លួន និងមិនទាន់បានធ្វើតេស្ត និងទទួលសេវាព្យាបាលនៅឡើយទេ ខណៈក្នុង ១ ឆ្នាំៗ មានអ្នកឆ្លងថ្មីនៃមេរោគអេដស៍ប្រមាណ ១ ២០០ នាក់ និងស្លាប់ប្រមាណ ១ ១០០ នាក់។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា «យោងតាមអនុសាសន៍លោកសាស្ត្រចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញលើកទឹកចិត្តឱ្យមជ្ឈមណ្ឌលជាតិ ធ្វើការផ្សព្វផ្សាយឱ្យទូលំទូលាយ ឱ្យអ្នកដែលសង្ស័យ ឬ មានការប្រឈមមុខនឹងការឆ្លងមេរោគអេដស៍ រួសរាន់មកធ្វើរកមេរោគអេដស៍ និងទទួលការព្យាបាលឱ្យបានឆាប់ និងសូមប្រកាន់ខ្ជាប់នូវវិធានបង្ការមេរោគអេដស៍ ដើម្បីកម្ពុជាឈានទៅសម្រេចគោលដៅ ៩៥ ៩៥ ៩៥ នាឆ្នាំ ២០២៥ នេះ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


