ព័ត៌មានជាតិ
ក្រសួងការពារជាតិកំពុងធ្វើវិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកទូទៅចំពោះយោធិន
អនុវត្តតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ តាមរយៈក្រុមការងារជំនាញ បាននិងកំពុងសិក្សាលើការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ។

នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការនៃក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មការ និងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំជាលើកដំបូងក្រុមការងារធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ នៅទីស្តីការក្រសួងការពារជាតិ។
ក្នុងគោលបំណងនៃកិច្ចប្រជុំនេះ គឺការចូលរួមសិក្សា គិតគូរ និងលើកគំនិតផ្តួចផ្តើមជូនថ្នាក់ដឹកនាំ ក្នុងការធ្វើវិសោធនកម្មច្បាប់ពីលក្ខន្តិកទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ស្របតាមសភាពការណ៍អភិវឌ្ឍន៍របស់ប្រទេសជាតិ។ បើតាមការគូសបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯករដ្ឋលេខាធិការ ការធ្វើវិសោធនកម្មច្បាប់នេះ គឺអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងនៅក្នុងពិធីខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ និងការដឹកនាំផ្ទាល់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិនិត្យមើលលក្ខខណ្ឌនៃការចូលនិវត្តន៍របស់យោធិន ដោយអាចតម្លើងអាយុដែលត្រូវចូលនិវត្តន៍។ សម្ដេចធិបតី បានថ្លែងថា យោធិនដែលនៅក្មេង តែដល់អាយុចូលនិវត្តន៍ ត្រូវរក្សាទុកសិនកុំទាន់ដាក់ឱ្យចូលនិវត្តន៍ ពិសេសសម្ដេចនាយករដ្ឋមន្ត្រី បានផ្ដល់គោលការណ៍ចំពោះយោធិនជំនាញដែលមានសមត្ថភាពល្អ ត្រូវរក្សាទុកដើម្បីបន្សាំអ្នកបន្ដវេន យោធិនដែលដល់អាយុចូលនិវត្តន៍ ប៉ុន្ដែនៅមានកម្លាំង សូមកុំទាន់ដាក់ឱ្យចូលនិវត្តន៍រក្សាទុកសិន។

ឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការ ថា ការវិសោធនកម្មច្បាប់នេះ នឹងឆ្លើយតបតាមតម្រូវការចាំបាច់ក្នុងការធ្វើទំនើបកម្ម និងលើកកម្ពស់សមត្ថភាពយោធិនក្នុងកងយោធពលខេមរភូមិន្ទ ដើម្បីធានានូវការការពារឯករាជ្យ សន្តិភាព អធិបតេយ្យ បូរណភាពទឹកដី និងសមិទ្ធផលជាតិ រួមចំណែកបន្តការអភិវឌ្ឍន៍របស់ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


