ព័ត៌មានជាតិ
បុរសម្នាក់ ដុតផ្ទះជីតាខ្លួន និងអ្នកជិតខាងចំនួន ២ខ្នង ឆេះខ្ទេចគ្មានសល់ នៅស្រុកអណ្ដូងមាស
កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៥៖៣០នាទី មានករណីចៅដុតផ្ទះតារបស់ខ្លួន និងផ្ទះអ្នកជិតខាងឆេះខ្ទេចគ្មានសល់ ចំនួន ២ខ្នងផ្ទះ នៅភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។

បើតាមរបាយការណ៍ ប៉ុស្តិ៍នគរបាល ឃុំ ញ៉ាង បានឱ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ សល់ ហឺង និង ឈ្មោះ សល់ ធីម។ មូលហេតុដែលបណ្ដាលឱ្យភ្លើងឆាបឆេះផ្ទះយ៉ាងសន្ធោ សន្ធៅ បែបនេះ មកពីពីបុរសម្នាក់ ដែលមានឈ្មោះ រម៉ាម ដាង ភេទប្រុស អាយុខ្ទង់ ២០ឆ្នាំជាង ដែលត្រូវជាចៅរបស់លោក សល់ ហឺង (សង្ស័.យជាបែ.ក.ថ្នាំ) បានធ្វើសកម្មភាព កាប់ទៅលើប្រជាពលរដ្ឋ រួចក៏បានដុតផ្ទះ ចំនួន ២ខ្នង ឆេះខ្ទេចគ្មានសល់។
ករណីអគ្គីភ័យនេះ ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិដូចជា ទី១. ផ្ទះលោក សល់ ធីម ទំហំ ៦x៧ ម៉ែត្រ ប្រក់ស័ង្កសី និងឈើក្រោមផ្ទះចំនួន ៥គីប ស្រូវ ២០បេ និងថវិកា ចំនួន ៣ ៨០០ ០០០។ ទី២.ផ្ទះលោក សល់ ហឺង ទំហំ ៩x១០ ម៉ែត្រ ប្រក់ស័ង្កសី ឆេះទាំងស្រុង។ ដោយឡែក ក្រុមគ្រួសាររងគ្រោះដោយសារអគ្គីភ័យ មិនមានគ្រោះថ្នាក់ដល់ជីវិតម្នាក់ណាឡើយ៕


ដោយ៖ ខៀវ ចាប
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


