ព័ត៌មានជាតិ
មន្ទីរពេទ្យបង្អែកកម្រិត២ សូទ្រនិគម ត្រៀមរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្នែកសង្រ្គោះបន្ទាន់
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានចុះពិនិត្យទីតាំងមន្ទីរពេទ្យបង្អែកសូទ្រនិគម ដែលជាមន្ទីរពេទ្យបង្អែកកម្រិត២ ស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។

គោលបំណងនៃការចុះត្រួតពិនិត្យ មន្ទីរពេទ្យបង្អែកសូទ្រនិគម គឺដើម្បីពិនិត្យផ្ដល់យោបល់លើ ការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្នែកសង្រ្គោះបន្ទាន់ ប្រពោធនកម្ម និងបន្ទប់វះកាត់។ នៅក្នុងដំណើរចុះត្រួតពិនិត្យនេះ លោករដ្ឋលេខាធិការ បានណែនាំថ្នាក់ដឹកនាំមន្ទីរពេទ្យទៅលើទីតាំងជាក់ស្ដែង ដើម្បីធ្វើការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ សម្ភារបរិក្ខារ និងរំហូរអ្នកជំងឺនៅក្នុងមន្ទីរពេទ្យឱ្យកាន់តែល្អប្រសើរជាងពេលបច្ចុប្បន្ន។
សូមបញ្ជាក់ផងដែរ បន្ទាប់ពីទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់តាំងថ្នាក់ដឹកនាំក្រសួងសុខាភិបាលក្នុងការពិនិត្យវាយតម្លៃរៀបចំពង្រឹងសមត្ថភាពផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកវះកាត់នៅមន្ទីរពេទ្យបង្អែកកម្រិត១ និងកម្រិត២ បានចំនួន៦១ មន្ទីរពេទ្យបង្អែក ដែលមន្ទីរពេទ្យបង្អែកទាំងនេះ នឹងទទួលបានការរៀបចំកែលម្អពង្រឹងសមត្ថភាពផ្នែកសង្រ្គោះបន្ទាន់ ប្រពោធនកម្ម និងបន្ទប់វះកាត់ ឱ្យកាន់តែមានសមត្ថភាព ប្រសិទ្ធភាព និងគុណភាពនៃការផ្ដល់សេវាកាន់តែល្អប្រសើរឡើងថែមទៀត៕




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


