ព័ត៌មានជាតិ
ផ្លូវភ្លោះពីរង្វង់មូលព្រាបស ឆ្ពោះទៅរង្វង់មូលខ្លាស្ទុះក្រុងក្រចេះ នឹងចាប់ផ្តើមចាក់កៅស៊ូនៅខែមិថុនា
ការស្ថាបនាពង្រីកកំណាត់ផ្លូវខេត្តលេខ ៣៧៧ ចាប់ពីរង្វង់មូលព្រាបសរហូតដល់រង្វង់មូលខ្លាស្ទុះ គ្រោងនឹងចាក់កៅស៊ូ នៅដើមខែមិថុនា ខណៈដែលគម្រោងនេះសម្រេចបានប្រមាណជា ៤០%។
បច្ចុប្បន្នក្រុមការងារ បាននឹងកំពុងមមាញញឹកក្នុងការស្ថាបនាជួសជុលពង្រីកបន្ថែម នៃដំណើរការសាងសង់ស្ពានភ្លោះ ផ្លូវភ្លោះ និងលូអមផ្លូវ។


ប្រភពពីអាជ្ញាធរមូលដ្ឋានបានលើកឡើងថា ការសាងសង់ផ្លូវជៀសពីហុយដីមិនបានទេ ដោយស្នើពលរដ្ឋមេត្តាយោគយល់ និងអធ្យាស្រ័យ។
យ៉ាងណាមិញ ប្រជាពលរដ្ឋក្នុងក្រុងក្រចេះ បានសម្តែងការសាទរពេញចិត្ត និងគាំទ្រសម្រាប់សមិទ្ធផលដែលនឹងលេចរូបរាងឆាប់ៗនេះ។


កំណាត់ផ្លូវខេត្តលេខ ៣៧៧ គឺតភ្ជាប់ពីរង្វង់មូលព្រាបស រហូតដល់រង្វង់មូលខ្លាស្ទុះ ស្ថិតក្នុងក្រុងក្រចេះ និងមានប្រវែងជាង ៥ គីឡូម៉ែត្រ និងទំហំទទឹង ៣០ ម៉ែត្រ ជាផ្លូវភ្លោះមានសួនច្បារនៅចំកណ្តាល។ ផ្លូវនេះត្រូវបានកំណត់ដាក់ឈ្មោះថា ផ្លូវមហាវិថីសម្ដេចតេជោ ហ៊ុនសែន។
ប្រជាពលរដ្ឋ លោករំពឹងថា គុណប្រយោជន៍ដែលទទួលបានពីផ្លូវ១ខ្សែនេះ គឺបានបញ្ជៀសចរាចណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចណ៍ និងលើកស្ទួយសោភណភាពខេត្ត ដោយមានសួន មានកន្លែងហាត់ប្រាណ ដែលជាគុណប្រយោជន៍ដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


