ព័ត៌មានជាតិ
ប.ស.ស ធ្វើបច្ចុប្បន្នភាពការផ្ដល់សេវាតាមប្រព័ន្ធអនឡាញ ស្របតាមការរីកចម្រើន នៃបច្ចេកវិទ្យាថ្មីៗ
ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើបច្ចុប្បន្នភាពអនុវត្តការផ្ដល់សេវាតាមប្រព័ន្ធអនឡាញ ស្របតាមការរីកចម្រើន នៃបច្ចេកវិទ្យាថ្មីៗ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ។

ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីបច្ចុប្បន្នភាពការងារជំនាញផ្ទៃក្នុង ប.ស.ស កាលពីថ្ងៃទី ១ មេសា លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា បច្ចុប្បន្ន ប.ស.ស បានធ្វើការយ៉ាងសកម្មក្នុងដំណើរការ នៃបរិវត្តកម្មបច្ចេកវិទ្យា សំដៅដល់ការផ្ដល់សេវាគាំទ្រតាមរយៈប្រព័ន្ធអនឡាញ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ និងឆាប់រហ័សជូនសមាជិករបស់ខ្លួន។

លោកបណ្ឌិត អគ្គនាយករង ប.ស.ស បានបន្ថែមថា គិតត្រឹមបំណាច់ខែមីនា ឆ្នាំ ២០២៥ នេះ ប.ស.ស បានធ្វើបរិវត្តកម្មបច្ចេកវិទ្យាដែលរួមមាន ៖ បញ្ជរសេវាសាធារណៈចល័ត ដើម្បីចុះបញ្ជិកា បង្កើតកម្មវិធីវេបផតថលក្នុងការចុះបញ្ជីសហគ្រាស/គ្រឹះស្ថាន និងបង់ភាគទានតាម online បង្កើតកម្មវិធីទូរស័ព្ទដៃសម្រាប់សមាជិក ប.ស.ស ដើម្បីសមាជិក ប.ស.ស អាចចុះឈ្មោះជាបុគ្គលស្វ័យនិយោជន៍ និងចុះបញ្ជីអ្នកក្នុងបន្ទុករបស់ខ្លួន បង្កើតប្រព័ន្ធតាមដាន (Tracking System) លើការចុះកិច្ចព្រមព្រៀងរវាង ប.ស.ស និងមូលដ្ឋានសុខាភិបាល ការទូទាត់ជូនមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស ប្រព័ន្ធទាមទារតាវកាលិក និងមានប្រព័ន្ធបណ្តឹងអនាមិកផងដែរ។

លោកបណ្ឌិត អគ្គនាយករង ប.ស.ស ក៏បានរំលេចបន្ថែមថា ប.ស.ស នឹងអភិវឌ្ឍន៍សមត្ថភាពការងាររបស់ខ្លួនជាបន្តបន្ទាប់ និងរៀបចំប្រតិបត្តិការការងារទៅជាប្រព័ន្ធទាំងអស់។ ទន្ទឹមនឹងការវិវត្តន៍ខ្លួនឈានទៅរកប្រព័ន្ធបច្ចេកវិទ្យានេះ ទាមទារឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងគ្រប់សាខាខេត្ត-ខណ្ឌទាំងអស់ ត្រូវចូលរួមស្វែងយល់បន្ថែម តាមរយៈវគ្គបណ្ដុះបណ្ដាលនាឱកាសនេះ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពបន្ថែមដែលអាចអនុវត្តការងារតាមបរិបទថ្មី ប្រកបដោយជោគជ័យ និងបង្កើនទំនុកចិត្តកាន់តែខ្លាំងពីសមាជិកគ្រប់រូប៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


