ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ប.ស.ស បានក្លាយជានិមិត្តរូប នៃសុខភាពក្នុងចិត្តរបស់ប្រជាជន
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ប.ស.ស បានក្លាយជានិមិត្តរូប នៃសុខភាពក្នុងចិត្តរបស់ប្រជាជន ដោយអាចជួយកាត់បន្ថយបន្ទុកចំណាយ ពង្រឹងស្ថិរភាព និងការព្យាករណ៍បាន នៃចំណូល ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ខ្លួន។

ថ្លែងក្នុងឱកាសពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ ០១ ឧសភា ខួបលើកទី ១៣៩ ក្រោមប្រធានបទ “ចូលរួមសហជីព សមាគម ដើម្បីលើកកម្ពស់ជីវភាព និងប្រព័ន្ធគាំពារសង្គម” នៅក្នុងបរិវេណសួនច្បារកោះនរាហ៍ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ឧសភា លោកបណ្ឌិត បានថ្លែងថា ប.ស.ស បានក្លាយជានិមិត្តរូប នៃសុខភាពក្នុងចិត្តរបស់ប្រជាជន ដោយអាចជួយកាត់បន្ថយបន្ទុកចំណាយ ពង្រឹងស្ថិរភាព និងការព្យាករណ៍បាន នៃចំណូល ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ខ្លួន។

លោកបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាសេនាធិការ មានបេសកកម្មការពារសិទ្ធិ និងផលប្រយោជន៍កម្មករ-និយោជិត ព្រមទាំងបង្កនូវបរិយាកាសកាន់តែប្រសើរឡើងក្នុងការលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ , បង្កើតនូវវប្បធម៌អនុលោមភាពតាមច្បាប់ , ពង្រឹងប្រសិទ្ធភាព នៃយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ , ពង្រឹងការអនុវត្តរបបសន្តិសុខសង្គម និងបង្កើនផលិតភាពការងារ។

លោកបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសហភាពការងារកម្ពុជា សហព័ន្ធ សហជីព សមាគម អង្គការសង្គមស៊ីវិល និងកម្មក-និយោជិតទាំងអស់ សម្រាប់កិច្ចសហការនៅក្នុងការរៀបចំកម្មវិធីនេះឡើង ហើយក៏ជាចលករដ៏សំខាន់ នៃការលើកស្ទួយសេដ្ឋកិច្ចជាតិ ក្នុងវិស័យសំខាន់ៗ ដូចជា វិស័យឧស្សាហកម្មកាត់ដេរ ទេសចរណ៍ សេវាកម្ម កសិកម្ម សំណង់ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។

បើតាមលោកបណ្ឌិត គិតមកត្រឹមសប្ដាហ៍ទី ៣ ខែមេសា ឆ្នាំ ២០២៥ នេះ សមាជិក ប.ស.ស បានកើនឡើងដល់ ៣ ០៥៥ ៣៤៨ នាក់ ស្រី ១ ៦៨៥ ៤៥៦ នាក់ ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈចំនួន ៥០៦ ០៦៥ នាក់ ស្រី ១៤៩ ៤១៥ នាក់ បុគ្គលស្ថិតក្នុងវិស័យឯកជនចំនួន ១ ៨៦៦ ០៦៥ នាក់ ស្រី ១ ១២៦ ១៨៩ នាក់ បុគ្គលស្វ័យនិយោជន៍ចំនួន ៤៩៩ ៥៩៣ នាក់ ស្រី ៣០៤ ០៨២ នាក់ និងអ្នកក្នុងបន្ទុក ១៨៣ ៦២៥ នាក់ ស្រី ១០៥ ៧៧០ នាក់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


