ព័ត៌មានជាតិ
ពលរដ្ឋកម្ពុជាជាមធ្យមចំណាយលើធានារ៉ាប់រងប្រមាណ ២០ ដុល្លារ ប្រៀបធៀបទំហំសេដ្ឋកិច្ចកម្ពុជា
អត្រានៃការប្រើប្រាស់សេវាធានារ៉ាប់រងក្នុងប្រទេសកម្ពុជានៅមានកម្រិតតិចតួចនៅឡើយ ខណៈការយល់ដឹងពីការប្រើប្រាស់សេវាធានារ៉ាប់រងនៅមានការខ្វះខាត ស្របពេលការផ្សព្វផ្សាយបញ្រ្ជាបការយល់ដឹងនៅមិនទាន់ទូលំទូលាយ។ នេះបើតាមលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា។
លោក ប៊ូ ច័ន្ទភីរូ បានបញ្ជាក់ថា ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលូតលាស់ ការប្រើប្រាស់ធានារ៉ាប់រងមានភាពទូលំទូលាយ។ ធានារ៉ាប់រងដើរតួនាទីជាឆ្អឹងខ្នងជួយសម្រាលបន្ទុកចំណាយដល់សង្គម និងក៏ជួយរុញកំណើនសេដ្ឋកិច្ចជាតិ។ ។

«ក្នុងឆ្នាំ២០២៤ ប្រសិនបើយើងបៀបធៀបនឹងទំហំសេដ្ឋកិច្ចជាតិ ទីផ្សារធានារ៉ាប់រងកម្ពុជារួមចំណែកតែប្រមាណ ១.១៣% ដោយមនុស្សម្នាក់ៗប្រើប្រាស់សេវាធានារ៉ាប់រងប្រមាណតែជាង ២០ ដុល្លារអាម៉េរិកប៉ុណ្ណោះ»។ លោក ប៊ូ ច័ន្ទភីរូ បានអះអាងដោយបន្ថែមថា ទំហំទីផ្សារធានារ៉ាប់រងនៅកម្ពុជា នៅមានកម្រិតទាបបើធៀបនឹងបណ្តាប្រទេសក្នុងតំបន់ ដែលនេះបណ្ដាលមកពីកត្តាមួយចំនួនដូចជា កង្វះការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងកង្វះទំនុកចិត្តរបស់សាធារណជនមកលើសេវាធានារ៉ាប់រង។
បើតាមប្រធានសមាគមធានារ៉ាប់រងនៅកម្ពុជា វិស័យធានារ៉ាប់រងរបស់ប្រទេសកម្ពុជាដំណើរការនៅក្មេងខ្ចី ហើយដែលទើបតែចាប់ផ្តើមមានការរីកចម្រើនក្នុងរយៈពេលជាង ២ ទសវត្សចុងក្រោយនេះប៉ុណ្ណោះ។

លោក ហ៊ុយ វ៉ាថារូ ប្រធានសមាគមធានារ៉ាប់រងនៅកម្ពុជា បានអះអាង ពលរដ្ឋមួយចំនួននៅខ្វះទំនុកចិត្តលើការប្រើប្រាស់សេវាធានារ៉ាប់រង ស្របការផ្សព្វផ្សាយនិងការយល់ដឹងពីការប្រើប្រាស់សេវាធានារ៉ាប់រងនៅមិនទាន់ទូលំទូលាយ។
ទីផ្សារធានារ៉ាប់រង រក្សាបានកំណើននៅក្នុងអត្រាជាមធ្យមប្រមាណ ២០% ក្នុងរយៈពេល ៥ ឆ្នាំ ចុងក្រោយ។ បើតាមសមាគមធានារ៉ាប់រងនៅកម្ពុជា ឆ្នាំ២០២៤ ទំហំទីផ្សារធានារ៉ាប់រងបានកើនឡើងដល់ ៣៥៧ លានដុល្លារអាម៉េរិកនៃបុព្វលាភធានារ៉ាប់រងដុល ជាមួយទ្រព្យសកម្មសរុបប្រមាណ ១,២ ប៊ីលានដុល្លារអាម៉េរិក។
បច្ចុប្បន្នមានក្រុមហ៊ុនធានារ៉ាប់រងសរុបចំនួន ៤០ កំពុងធ្វើប្រតិបត្តិការ ដែលក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងទូទៅមានចំនួន ១៨, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមានចំនួន ១៤, ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចមានចំនួន ៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តមានចំនួន ១។
ជាមួយគ្នានេះ ក៏មានក្រុមហ៊ុនផ្តល់សេវាគាំទ្រអាជីវកម្មធានារ៉ាប់រងមួយចំនួនផ្សេងទៀត រួមមាន ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន ៤០, ក្រុមហ៊ុនជើងសាធានា រ៉ាប់រងចំនួន ២០ និងក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រងចំនួន ៤៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


