ព័ត៌មានជាតិ
ទេសចរចិនកាន់តែច្រើនខកចិត្តខ្លាំង ព្រោះតែថៃមិនឲ្យតម្លៃអ្នកទិញទុរេនសោះ
ដូចប្រិយមិត្តបានជាច្រើនបានដឹងរួចមកហើយថា កាលពីពេលថ្មីៗនេះ ភ្ញៀវទេសចរចិនជាច្រើនបានចែករំលែករូបភាពស្លាកសញ្ញានៅផ្សាររាត្រីរថភ្លើង Ratchada ទីក្រុងបាងកក និងហាងលក់ទុរេនក្នុងប្រទេសថៃ ដោយមានខ្លឹមសារដូចជា «កុំប៉ះ បើប៉ះត្រូវតែទិញ» ឬ «កុំប៉ះទុរេន បើប៉ះអ្នកត្រូវបង់សំណង ១០០ បាត» ជាដើម។ ស្លាកសញ្ញាទាំងនេះ ជារឿយៗត្រូវបានសរសេរជាភាសាចិនសុទ្ធសាធ ដែលបានបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំង ក្នុងចំណោមសហគមន៍ទេសចរណ៍ចិន។

ផ្លាកសញ្ញាដ៏មានចម្រូងចម្រាសទាំងនេះ ត្រូវបានដាក់នៅតូបលក់ទុរេនជាច្រើនក្នុងប្រទេសថៃ។ ពួកវាច្រើនតែសរសេរជាភាសាចិន ហើយសំដៅលើអ្នកទេសចរចិនជាងគេបង្អស់។ យ៉ាងណា ក្រុមអ្នកទេសចរហាក់មានអារម្មណ៍ថា មានការរើសអើង និងចាត់ទុកការហាមប្រាមការប៉ះផ្លែឈើជារឿងមិនសមរម្យ និងមិនត្រូវគ្នានឹងទម្លាប់ទិញទំនិញរបស់ពួកគេ។ ជាពិសេស ការប៉ះផ្លែឈើដើម្បីពិនិត្យភាពទុំក្នុងផ្លែឈើ គឺជារឿងធម្មតាក្នុងវប្បធម៌អ្នកទិញ ជាពិសេសក្នុងចំណោមអតិថិជនជនជាតិចិនតែម្ដង។
អ្នកទេសចរមួយចំនួន បាននិយាយថា ពួកគេត្រូវបានបង្ខំឲ្យទិញទុរេន ដោយគ្រាន់តែប៉ះសំបកផ្លែឈើសោះ ដែលធ្វើឲ្យពួកគេមានអារម្មណ៍តានតឹង និងមិនស្រួលក្នុងចិត្ត។ ជាពិសេស ការដាក់លក្ខខណ្ឌស្មុគស្មាញដល់ភ្ញៀវចិនបែបនេះ វាបានបង្កការធុញទ្រាន់យ៉ាងខ្លាំង។ ដែលនោះបង្ហាញពីការមាក់ងាយថា ភ្ញៀវជនជាតិចិនថាគ្មានសុជីវធម៌ នៅពេលចង់ទិញរបស់ណាមួយនៅលើទឹកដីនៃប្រទេសរបស់អ្នកដទៃ។
ទោះជាយ៉ាងណាក៏ដោយ ឧបទ្ទវហេតុនេះត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសចិន ដោយមានវីដេអូ និងអត្ថបទជាច្រើនបានរិះគន់អាកប្បកិរិយារបស់អ្នកលក់ជនជាតិថៃថាប្កទង្វើជ្រុលហួសដល់អ្នកទេសចរ។
មិនតែប៉ុណ្ណោះ អ្នកទេសចរជាច្រើនកំពុងអំពាវនាវឲ្យធ្វើពហិការ មិនទទួលយកផ្លែទុរេនថៃ និងកំណត់ការធ្វើដំណើរទៅកាន់ប្រទេសនេះដាច់ខាត។ ពួកគេជឿថា ពួកគេគួរតែត្រូវបានគោរព និងប្រព្រឹត្តិដោយយុត្តិធម៌ នៅពេលដើរទិញឥវ៉ាន់នៅក្រៅប្រទេស។
លើសពីនេះ តាមសេចក្តីរាយការណ៍មួយចំនួនបាននិយាយថា ចំការមួយក្នុងខេត្តឈុនបុរី ត្រូវបានគេរកឃើញថា កំពុងគិតថ្លៃចូលទស្សនាទ្វេដងដល់ភ្ញៀវទេសចរចិន ដែលបន្ថែមការមិនសប្បាយចិត្តនិងបញ្ហាស្មុគស្មាញដល់មនុស្សជាច្រើន។
ដោយឡែក ងាកមកកាន់អាជីវករថៃឯណោះវិញ បានចេញមុខបកស្រាយថា ផ្លាកសញ្ញាព្រមានត្រូវបានដាក់ដើម្បីការពារទំនិញឬផលិតផល ដោយសារអតិថិជនជាច្រើនតែងតែប៉ះផ្លែទុរេន ដែលនាំឲ្យខូចគុណភាព និងពិបាកក្នុងការលក់បន្តទៅឲ្យអ្នកផ្សេងទៀត។ ប៉ុន្តែ ដោយសារតែការដាក់ស្លាកសញ្ញាជាភាសាចិនតែមួយគត់ និងការអនុវត្តគោលនយោបាយយ៉ាងតឹងរ៉ឹង បានបង្កឲ្យមានការយល់ច្រឡំ និងប្រតិកម្មអវិជ្ជមានក្នុងចំណោមភ្ញៀវទេសចរ។
ទន្ទឹមនោះដែរ ហេតុការណ៍នេះបានប៉ះពាល់អវិជ្ជមានដល់មុខមាត់ទេសចរណ៍ថៃ ក្នុងក្រសែភ្នែកភ្ញៀវទេសចរចិន។ ចំនួនភ្ញៀវទេសចរពីប្រទេសចិនទៅថៃ ក៏បានធ្លាក់ចុះយ៉ាងខ្លាំងនាពេលថ្មីៗនេះ។ លើសពីនេះ ការនាំចេញទុរេនថៃ ទៅកាន់ទឹកដីចិន ក៏កំពុងតែប្រឈមនឹងការលំបាកផងដែរ ដោយសារតែមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងការប្រកួតប្រជែងពីទុរេនវៀតណាម។
យ៉ាងណាមិញ ឧប្បត្តិហេតុដែលមានស្លាកសញ្ញា «កុំប៉ះ បើអ្នកប៉ះ អ្នកត្រូវតែទិញ» បានបង្ហាញពីភាពខុសគ្នានៃវប្បធម៌ និងសីលធម៌អាជីវកម្មរវាងប្រទេសថៃ និងចិន។ ដើម្បីកែលម្អស្ថានភាព ការយោគយល់ និងការកែតម្រូវគឺត្រូវការជាចាំបាច់ពីភាគីទាំងសងខាង ដែលអ្នកលក់គួរតែប្រកាន់យកវិធានការទន់ជាង ខណៈដែលអ្នកទេសចរត្រូវគោរពបទប្បញ្ញត្តិក្នុងស្រុករបស់គេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ភ្ញៀវទេសចរចិនប្រែចិត្ត លែងចង់ទៅទទួលទានទុរេនថៃ ក្រោយអាជីវករហាមប្រាមច្រើនពេក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២០ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


