ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ចាមប្រកាសរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី២នាក់បន្ថែមទៀត
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា រកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួនពីរនាក់ ដែលជាអ្នកកំដរ និងអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ឈ្មោះ អាង សុខា ភេទស្រី អាយុ ៧៤ឆ្នាំ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ។
ក្នុងសេចក្ដីប្រកាសនោះបានបញ្ជាក់ថា អ្នកវិជ្ជមានទាំងពីរនាក់រួមមាន ឈ្មោះ ស្រ៊ី សុខលាង ភេទស្រីអាយុ៥៥ឆ្នាំ រស់នៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ។ ឈ្មោះ ស៊ន ហេង ភេទស្រី អាយុ៧៥ឆ្នាំ នៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។
អ្នកជំងឺទាំងពីរនាក់ត្រូវបានមន្ត្រីសុខាភិបាលយកសំណាក និងបញ្ជូនមកធ្វើចត្តាឡីស័ក នៅមជ្ឍមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម កាលពីថ្ងៃទី២៧ ខែមីនា និងបញ្ជូនបន្តមកមន្ទីរពេទ្យខេត្តកំពង់ចាម បន្ទាប់ពីទទួលលទ្ធផលវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៩ ខែមីនា នេះ។
ក្រុមការងារមន្ត្រីសុខាភិបាល កំពុងធ្វើការស្រាវជ្រាវរកអ្នកប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកជំងឺបន្តទៀត។
គួរបញ្ជាក់ថា អ្នកជំងឺឈ្មោះ អាង សុខា ភេទស្រី អាយុ៧៤ ត្រូវបានក្រុមគ្រូពេទ្យរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត៕
អត្ថបទ ៖ សុខុម

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


