ព័ត៌មានជាតិ
របរចិញ្ចឹមសត្វកណ្ដូប ការងារក្រោមតែម្លប់ អាចឲ្យកសិកររកចំណូលរស់នៅយ៉ាងស្រួល
ការចិញ្ចឹមសត្វកណ្ដូប ជារបបមួយដែលអាចរកប្រាក់ចំណូល និងចំណាយពេលវេលាតិច ក្នុងការចិញ្ចឹម ប៉ុន្តែក៏ប្រឈមនឹងបញ្ហាងាយងាប់ផងដែរនៅរដូវវស្សា។ នេះតាមការឲ្យដឹងពីអ្នកស្រី ហេង ពៅ រស់នៅភូមិវត្ត ឃុំកោះច្រែង ស្រុកចិត្របុរី ខេត្តក្រចេះ។
កាលពីដើមឡើយអ្នកស្រី ហេង ពៅ និងស្វាមី បានជិះម៉ូតូរកស៊ីទៅដល់ខេត្តបាត់ដំបង ក៏ប្រទះឃើញគេចិញ្ចឹមសត្វកណ្ដូប ក៏បានជជែកសួរនាំគ្នា ហើយអ្នកចិញ្ចឹមកណ្ដូបក៏បានប្រាប់ថា៖ “បើសិនបងឯងអត់ថវិកា មិនដឹងរកស៊ីអ្វី បងឯងអាចយកកណ្ដូបនេះទៅចិញ្ចឹមបាន។ ខ្ញុំអាណិតបងឯង ព្រោះឃើញបងឯងអត់ បងឯងទិញពងយកទៅតែមួយគីឡូទៅ ចិញ្ចឹមរស់ហើយ ព្រោះបងឯងអត់ កាលពីដំបូងខ្ញុំក៏អញ្ចឹងដែរ”។

ដោយមើលឃើញថា របរនេះអាចធ្វើបាននិងមើលឃើញពីភាពជោគជ័យរបស់ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វកណ្ដូបនៅខេត្តបាត់ដំបង អ្នកស្រី ហេង ពៅ ក៏សម្រេចចិត្តប្រកបរបរចិញ្ចឹមសត្វកណ្ដុបនេះតែម្តង។ ការប្រកបរបរនេះ ហត់បន្តិចមែនតែនៅក្នុងម្លប់ រាល់ថ្ងៃអ្នកស្រី ហេង ពៅ តែងតែរកស្មៅ ក៏ដូចជា ស្លឹកចេក ដើម្បីឲ្យសត្វកណ្ដូបស៊ីជាចំណី ដោយមិនត្រូវបានប្រើដើមទុនច្រើនឡើយ។
នៅក្នុងការចិញ្ចឹមសត្វកណ្តូប អ្នកស្រី ហេង ពៅ ទិញយកពងសត្វកណ្ដូបតែត្រឹមតែ ១ គីឡូក្រាម អាចចិញ្ចឹមបានកណ្ដូបសាច់ស្មើនឹង ១០ គីឡូក្រាម។ ដោយកាលនោះ អ្នកស្រីបានចំណាយថវិកា ៦០ ម៉ឺនរៀល ដើម្បីទិញពងសត្វកណ្ដូបចំនួន ១ គីឡូក្រាម ចាប់តាំងពីពេលភ្ញាស់ពងរហូតដល់ពេលទទួលបានផល គឺត្រូវប្រើរយៈពេល ៤៥ ថ្ងៃ។ ហើយប្រសិនបើពេញលក់តែម្ដងនោះ គឺត្រូវចំណាយពេល ៥០ ថ្ងៃ ហើយរយៈពេល ៥០ ថ្ងៃនេះ ក៏ជាពេលអាចប្រមូលផលពងសត្វកណ្តូបវិញបានដែរ។ ដោយក្នុងមួយឆ្នាំ អាចប្រមូលផលពីសត្វកណ្ដូបលក់បានចំនួន ៤ ដង ឯណោះ។


បើតាមស្រី ហេង ពៅ នារដូវវស្សានេះ មានបញ្ហាប្រឈមក្នុងការចិញ្ចឹមសត្វកណ្តូប ពីព្រោះមានភ្លៀងធ្លាក់ច្រើន ដែលបណ្ដាលឲ្យសត្វកណ្ដូបងាប់ច្រើន។ ចំពោះទីផ្សារនិងការលក់ដូរវិញឲ្យតែមាន គឺអ្នកទិញមកទិញដល់កន្លែងតែម្ដង។
អ្នកស្រី ហេង ពៅ មានគម្រោងពង្រីកមុខរបរនេះបន្ថែមទៀត រហូតទៅដល់ ១០ ទ្រុងឯណោះ ដោយក្នុងមួយទ្រុង មានទំហំ ២ គុណនឹង ៨ ម៉ែត្រ ដែលជាទំហំធំ ចំពោះតម្លៃលក់នៅតាមភូមិ គឺក្នុង ១ គីឡូ ៣ ម៉ឺនរៀល ទោះបីជាតម្លៃសត្វកណ្ដូបនោះ ឡើង ឬធ្លាក់ចុះក្តី ក៏លក់តម្លៃ ៣ ម៉ឺនរៀលដែរ ចំពោះតាមភូមិ ហើយបើតាមកសិកររូបនេះអះអាងថា សត្វកណ្ដូបគឺជាពូជល្អ ហូបហើយចង់ហូបទៀត។
អ្នកស្រី ហេង ពៅ ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ប្រសិនបើអត់ទាន់មានមុខរបរ អត់មានលុយ មិនដឹងធ្វើអ្វីមានដីទំនេរ អាចទិញពងសត្វកណ្ដូបត្រឹមតែ ៥០ក្រាម ទៅចិញ្ចឹមក៏បាន ហើយអាចទទួលបានផលចន្លោះពី ៣ គីឡូទៅ ៤ គីឡូឯណោះ។ ចំពោះបច្ចេកទេសក្នុងការចិញ្ចឹម ប្រសិនបើទិញពូជពីលោកស្រី លោកស្រីនឹងទៅបង្រៀនផ្ទាល់រហូតដល់ពងញ៉ោះណែនទ្រូង៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


