ព័ត៌មានជាតិ
លោកយាយវ័យ ៧៦ ឆ្នាំ លក់នំបញ្ចុកតាមភូមិ រកប្រាក់ដោះស្រាយជីវភាពប្រចាំថ្ងៃ
របរលក់នំបញ្ចុក់ លក់បាយ និងបបរ ពេលព្រឹក នៅតាមភូមិទោះបីជាមិនអាចរកប្រាក់ចំណូលបានច្រើនដូចរបរផ្សេងៗ តែអាចដោះស្រាយជីវភាពប្រចាំថ្ងៃ។
លោកយាយ អ៊ុន សាវឿន ហៅយាយ ទ្រព្យ អាយុ ៧៦ ឆ្នាំ រស់នៅភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ បានប្រកបរបរលក់នំបញ្ចុករយៈពេលជាង ២៧ ឆ្នាំមកហើយ ចាប់តាំងពីពេលប្តីលោកយាយមរណៈភាពទៅ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ ចិញ្ចឹមកូន និងការចំណាយប្រចាំថ្ងៃ។


លោកយាយ អ៊ុន សាវឿន ប្រាប់ថា របរលក់នំបញ្ចុក់រាល់ព្រឹកនេះ បានត្រឹមតែ ៤-៥ គីឡូក្រាមប៉ុណ្ណោះ។ ប្រសិនបើពេលអ្នកភូមិមានបុណ្យទាន ឬកម្មវិធីផ្សេងៗ ឬថ្ងៃណាអត់ស្រួលខ្លួន ក៏លោកយាយអត់លក់ដែរ។
រៀងរាល់ព្រឹក មានប្រជាពលរដ្ឋ អ្នកភូមិ មកជួបជុំទិញហូប និងលក់ដាច់ជាហូរហែរ អមដោយបន្លែធម្មជាតិជាច្រើនមុខស្រស់ៗ ហើយដែលលោកយាយចាប់លក់យ៉ាងយូរ ត្រឹមម៉ោង ៨ ព្រឹក គឺលក់អស់ហើយ។
ក្នុងការប្រកបមុខរបរលក់នំបញ្ចុករាល់ថ្ងៃ លោកយាយ អ៊ុន សាវឿន តែងតែភ្ញាក់ពីយប់ៗ ដើម្បីស្លរទឹកសម្លរនំបញ្ចុក ដោយលោកយាយរៀបរាប់ពីរបៀបធ្វើ និងគ្រឿងផ្សំ មានដូចជា រំដេង រមៀត ស្លឹកគ្រៃ ដូង ខ្ជាយ ខ្ទឹមស សណ្តែកដី ប្រហុក អំបិល ប៊ីចេង និងគ្រឿងផ្សំផ្សេងទៀត ដើម្បីឱ្យទឹកសម្លមានរសជាតិឆ្ងាញ់ និងមានក្លិនឈ្ងុយឈ្ងប់។
នំបញ្ចុកដែលលោកយាយលក់រាល់ថ្ងៃ ក៏មានម៉ូយយកមកលក់ឱ្យដល់ផ្ទះរៀងរាល់ពេលល្ងាច ព្រោះជាជាម៉ូយប្រចាំ និងស្គាល់គ្នាច្រើនឆ្នាំផងដែរ៕


អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


